គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀងហង្សមាស លោកនៅ ស៊ីនឿន គឺជាម្ចាស់ហាងកាត់ដេរធំមួយ ដែលមានយីហោថា«នៅស៊ីនឿនកាត់ដេរ» នៅម្ដុំគីរីរម្យ។ ហាងរបស់លោកត្រូវ បានបើកសម្ពោធធំដុំ និងមានការដឹងឮជាសាធារណៈនោះផង អ៊ីចឹងហើយទើបក្រោយបិទចោល ហាក់ធ្វើឲ្យម្នាក់ៗស្រឡាំងកាំង។
លោកនៅ ស៊ីនឿន បានអះអាងថាហេតុផល ដែលលោកសេងហាងនោះចោល គឺមិនមែនក្ស័យធននោះទេ ប៉ុន្តែមកពីលោកយល់ថានោះមិនមែន ជាជំនាញរបស់ខ្លួន ហើយលោកក៏ចង់ងាកមកបើកវង់តន្ត្រី ដែលត្រូវជំនាញខ្លួនវិញ ទើបសម្រេចចិត្តប្រលែងចោល។ មុខជំនួញបើកហាងកាត់ដេរលោកថា លោកជួលអ្នកជំនាញឲ្យមើលខុសត្រូវទាំងស្រុង ទើបបញ្ហាស្មុគស្មាញរមែងតែកើតមានឡើង ដោយសារតែលោកមិនចេះខ្លួនឯង និងមិនត្រូវនឹងឯកកទេសរបស់ខ្លួនផង។ លោកបានងាកមកបោះទុន លើអាជីពបើកវង់តន្ត្រីជាជំនួសវិញកាលពីមួយរយៈមុន ដោយលោកបញ្ជាក់ថាមុខជំនួញក្រោយនេះ ទើបលោកពេញចិត្ត និងមានការរីកចំរើនខ្លាំងក្លា។ ហាងកាត់ដេរដែលលោកបានបោះទុនដល់ច្រើន ម៉ឺនដុល្លារនោះ ត្រូវបានសេងចោលកាលពី២ខែមុន ដោយលោកបញ្ជាក់ថា អត់មានស្ដាយទេ ក្នុងពេលដែលលោកក៏មានជំនួញថ្មីមួយ បើកវង់តន្ត្រីទទួលអាហ្វែរ ក តែពេលសម្រាកនៅផ្ទះអត់បាន៕
មតិយោបល់