ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សម្តែង ច​ន អេ​ឡិ​ចដា​ហ្វី ផ្ញើ​សារ​ទៅកាន់​មិត្តភក្តិ ប្រជា​ពលរដ្ឋ​ខ្មែរ ចិន ឲ្យ​ប្រយ័ត្ន​ភ្លើង ធូប ទៀន​

​ភ្នំពេញ​៖​តារា​សម្តែង និង​ជា​តារា​ម៉ូ​ដែល ប្រចាំ​ក្រុម Sun Super Model លោក ច​ន អេ​ឡិ​ចដា​ហ្វី ដែលជា​ប្អូនប្រុស​របស់​លោក អេ​ឡិច ហ្សូ​រ៉ា បាន​សរសេរ​នៅលើ​ទំព័រ ហ្វេ​សប៊ុក​របស់​ខ្លួន​ថា “​ពេល​ចេញពីផ្ទះ កុំ​ភ្លេច​មើល​ធូប​ឬ​ទៀន ឲ្យ​រលត់​ឲ្យ​អស់​សិន ហើយ​ពិនិត្យ​មើល ធុង​ហ្គាស និង ភ្លើង​អគ្គិសនី​ឲ្យបាន​ត្រឹមត្រូវ​។ បើ​ធ្វើ​រួចរាល់​ហើយ​… តោះ​! ធ្វើដំណើរ​ដោយ​សប្បាយចិត្ត និង សុវត្ថិភាព នៅក្នុង​ថ្ងៃ​ចុង​សប្តាហ៍ ក៏​ដូចជា​ថ្ងៃ​សែន​ក្បាលទឹក ទាំងអស់គ្នា​ណា​បាទ​…!!! “

​ជាមួយនឹង​សំណេរ​នៅលើ​ហ្វេ​សប៊ុក​បែបនេះ វា​ជា​រឿង​ល្អ ដាស់តឿន ឲ្យ​មិត្តភក្តិ​របស់​ខ្លួន ក៏ដូចជា​ប្រជាជន​ខ្មែរ ចិន ទាំងអស់ កុំ​ភ្លេច មើល​ចំណុច ដែល​កើត​ហានិភ័យ​ចេញពី​ភ្លើង និង​ចរន្តអគ្គិសនី ខណៈ​ដែល​ថ្ងៃនេះ​ជា​ថ្ងៃ សែន​ក្បាលទឹក របស់​ចិន ហើយ​ចំ​ថ្ងៃសីល ធំ របស់​ខ្មែរ​ផង​ដែរ​នោះ គួរតែ​ប្រុងប្រយ័ត្ន ជាមួយនឹង​ទ្រព្យសម្បត្តិ​ខ្លួន ខំ​សន្សំ​ពាក់កណ្តាល​ជីវិត នឹង​ត្រូវ​បាត់បង់​មួយ​រំពេច​ភ្នែក បើសិន ជា​មិន​យកចិត្តទុកដាក់​លើ​ចំណុច​នេះ ៕
John
2014-08-10_102953

មតិយោបល់