ថ្មីៗនេះដែរ តាមប្រភពព័ត៌មានពីទស្សនាវដ្តី Forbe បានចុះផ្សាយជាសាធារណៈឲ្យដឹងថា សិល្បៈករ ដែលរកចំណូលបានខ្ពស់ជាងគេ បំផុត បន្ទាប់ពីស្លាប់ នៅក្នុងនោះមានតារាចម្រៀង Michael Jackson ដែលរកចំណូលបានយ៉ាងច្រើនលើសលប់ ក្នុងទំហំទឹកប្រាក់ ១៦០ លានដុល្លារ ។
ក្នុងទិន្នន័យនេះដែរ វាស្ថតិនៅនៅចន្លោះរបស់ ចំណូលតារាចម្រៀង Madona កាលពីឆ្នាំទៅ ។ តាមរបាយការណ៍ធ្វើស្ថិតិ ក៏បានឲ្យដឹងថា ចំណូលរបស់ Michael Jackson ក៏លើស ចំណូលរបស់តារាចម្រៀង Taylor Swift និង Lady Gaga ផងដែរ។
អ្នកដែលស្ថិតនៅលំដាប់ទី ២ នោះគឺតារាចម្រៀងបែប Rock n Rolls លោក Elvis Presley ក្រោយ ៣៦ ឆ្នាំនៃការស្លាប់ តន្ត្រីរបស់គាត់ ត្រូវបានគេយកមកផលិតសារជាថ្មី ដោយមានលក្ខណៈដូចដើម ដោយស្វាគមន៍អ្នកទស្សនា និងទទួលបានចំណូលជាង ៥៥ លានដុល្លារ។
សម្រាប់អ្នកដែលស្ថិតនៅតំណែងបន្ទាប់ គឺ Charles M Schulz រកចំណូលបាន ៣៧ លានដុល្លារ ,Elizabeth Taylor ($ 25 លានដុល្លារ ), Bob Marley ($ 18 លានដុល្លារ ), Marilyn Monroe (15 លានដុល្លារ ), John Lennon ($ 12 លានដុល្លារ )៕
មតិយោបល់