ព័ត៌មានសិល្បៈ និងកម្សាន្ត

សាមញ្ញពេកហើយ! ចេន និងភរិយា ទើបរៀបការថ្មីថ្មោង តែមិនខ្វល់ជីវិតហាយសូ ដូចគេឯង

(ភ្នំពេញ)៖ ពិតណាស តារាចម្រៀងរូបស្រស់សង្ហា សម្លេងស្រទន់លោក ចេន ជាតារាប្រុស ដែលតែងធ្វើឲ្យ អ្នកស្តាប់ឈ្លក់វង្វេងនឹងទឹកដមសំនៀង មានមន្តសេ្នហ៍របស់ខ្លួន រហូតធ្វើឲ្យ ហ្វេនៗនារីមិនតិចនាក់ទេ ធ្លាក់ក្នុងអន្លងស្នេហ៍នឹងខ្លួន តែគួរឲ្យស្តាយ រូបលោកទើបនឹងដឹកដៃគូដណ្តឹង ចូលរោងការ កាលពីប៉ុន្មានខែមុននេះ។

យ៉ាងណាមិញ ក្រឡេកទៅមើលជីវិតឯកជនរបស់អ្នកទាំងពីរវិញ ហាក់មិនធម្មតាប៉ុន្មានឡើយ ជាពិសេសគឺ ខាងភរិយាតែម្តង ជាក់ស្តែង ក្នុងថ្ងៃមង្គលការ គេក្រឡេកឃើញមានការរៀបចំ មិនឲ្យចាញ់គីឡូអភិជនស្រុកខ្មែរប៉ុន្មានឡើយ មិនតែប៉ុណ្ណោះ ក៏មានតារា និងបុគ្គលល្បីក្នុងសង្គម ចូលរួមកុះករថែមទៀត។

ទន្ទឹមនឹងនេះ ក្រោយពេលរៀបការ គូស្វាមីភរិយាតារាមួយគូនេះ ហាក់ប្លែកពីគូគេបន្តិច ដោយអ្នកទាំងពីរ មិនប្រើជីវិតហាយសូ ក្រេបទឹកឃ្មុំ ក្នុងសណ្ឋាគារថ្លៃៗទំនើបៗនោះឡើយ បែរជា នាំគ្នាទៅបោះតង់ រីករាយនឹងបរិយាកាសធម្មជាតិ ក្នុងព្រៃទៅវិញ ធ្វើឲ្យមហាជនផ្ទុះការកោតសរសើរ ពិតជាសាមញ្ញពេកហើយ៕

មតិយោបល់