អង់គ្លេស៖គូស្នេហ៍មួយគូនៅ Shrewbury ក្នុងប្រទេសអង់គ្លេស បានបង្ករព្យុះភ្លៀង នៅក្នុងជណ្តើរយន្តស្ថានិយ៍រថភ្លើង ដែលធ្វើឲ្យអ្នកដែលនៅតំបន់នេះភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលប៉ូលិសបានចេញផ្សាយរូបភាពស្រើបស្រាលរបស់គូស្នេហ៍នេះ ដើម្បីងាយស្រួលតាមដាន និងចាប់ខ្លួន។
មន្ត្រីប៉ូលិសក្នុងតំបន់បាននិយាយថា គូស្នេហ៍នេះបានចូលទៅកាន់ ជណ្តើរយន្ត ដែលជាប់ផ្លូវធំ កន្លែងទិញសំបុត្ររថភ្លើងនៅ Shrewbury ។ ពូកគេបានចូលទៅជណ្តើរយន្តតំបន់ខាងលើ អស់រយៈពេល ១០ នាទី ដើម្បីបង្កើតភ្លៀងតណ្ហា ។
កន្លែងកើតហេតុ នៅស្ថានីយ៍រថភ្លើង Shrewbury
ទន្ទឹមជាមួយនឹងគ្នានេះដែរបានធ្វើឲ្យអ្នកដំណើរផ្សេងៗ បានលុបម៉ោងធ្វើដំណើរ និងអ្នកខ្លះទៀតបានព្រឺសម្បុរខណៈឃើញពួកគេលេងល្បែងដ៏អាក្រក់អាក្រៃ ដោយគ្មានខ្មាស់អៀន។ទោះជាយ៉ាងណាប៉ូលិសមិនទាន់ឃាតខ្លួនជនទាំងពីរនេះបានឡើយ ដោយត្រឹមតែប្រកាសព័ត៌មានប្រសិនបានឃើញ ជនទាំងពីរនេះសូមផ្តល់ព័ត៌មាន។
អ្នកដំណើរ ឈ្មោះ Sean Wilson អាយុ ២២ ឆ្នាំ បាននិយាយថា “មិត្តរបស់ខ្ញុំបានឃើញ ពួកគេធ្វើរឿងដ៏ចម្លែកនៅក្នុងជណ្តើរយន្ត ខណៈដែលទ្វារជណ្តើរយន្តបិទយ៉ាងយូរ ហើយអ្នកដំណើរទាំងអស់ដែលរងចាំមិនអាចបើកទ្វារនោះបានទេ ដោយបានឭសំឡេងថ្ងូរពីខាងក្នុងជណ្តើរយន្តយ៉ាងគំហុក” ៕
មតិយោបល់