ព័ត៌មានសិល្បៈ និងកម្សាន្ត

ដើមទ្រូង​កណ្តាលវាល​ប​វរ​កញ្ញា​ប៊ី​គីនី​ចិនឆ្នាំ ២០១០ ធ្វើ​ឲ្យ​អ្នកគាំទ្រ​អើត​ក​ច្រហ​រមាត់​

​ចិន​៖​ប្រភព​ព័ត៌មាន​បរទេស​មួយ​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៩ ខែ តុលា​នេះ បានឲ្យដឹងថា បវរកញ្ញា ប៊ី​គីនី អន្តរជាតិ​របស់​ចិន​ប្រចាំឆ្នាំ ២០១០ នាង Zhao Qian បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ បង្ហាញ​ម៉ូត​សម្លៀក​បំពាក់ ដែល​ធ្វើឡើង​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។

ក្នុង​ព្រឹត្តិការណ៍​នេះ ស្រី​ស្រស់​ជើង​ស្រ​លូន​ត្រគាក​ហំ ដើមទ្រូង​បើក បាន​បង្ករ​ភាព​ភ្ញាក់ផ្អើល ជាមួយនឹង​ឈុត​ប៊ី​គីនី និង​ឈុត​បែប​បុរាណ បង្ហាញ​ដើមទ្រូង​ឡើង​ក្រឡឺម ភ្ញោ​ចអារ​ម្មណ៍​អ្នកចូលរួម​ឲ្យ​តាមមើល អើត​ករ​ច្រហ​រមាត់ ព្រោះតែ​ដើមទ្រូង​នាង​ទ្រលុក​ពេក​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ មាន​មតិ​មហាជន​ខ្លះ​ថា ម្ចាស់​ពានរង្វាន់​ប៊ី​គីនី រូបនេះ មិន​សម​ទទួលបាន​ពាន​នោះទេ ព្រោះ​តែ​អ្វី​ដែល​ស្ថិត​នៅលើ​ដងខ្លួន​នាង គឺជា​របស់​មិន​ពិត ពោល​គឺ​មិនមែន​សម្រស់​ធម្មជាតិ ដោយ​ទទួល​ការវះកាត់​សម្រស់​ទាំងស្រុង រួម​ទាំង​ដើមទ្រូង​និង​ទម្រង់​មុខ​ផង​ដែរ​។​

​តែ​ទោះជា​យ៉ាងណា​ស្រី​ស្រស់ Zhao Qian ជា​តារា​មួយ​ដួង​ដែល​ទទួលបាន​ប្រជាប្រិយភាព​បំផុត នៅ​ចិន ។ ថ្មីៗ​នេះដែរ នាង​ក៏​បាន​ចូលរួម​ក្នុង​គម្រោង​ថត​រឿង​ថ្មី Transformers 4 ដែល​នឹង​ត្រូវ​ចេញផ្សាយ​នា​ពេល​អ​នា​គត់​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/ZhaoQian3_zpsca851167.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ZhaoQian4_zpsb002e302.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ZhaoQian5_zps08586ff8.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ZhaoQian1_zpse5f52b52.jpg

មតិយោបល់