ព័ត៌មានជាតិ

យុទ្ធវិធី​ធ្វើឲ្យ​សិច​នៅតែ​ថ្មី​ជានិច្ច​

​អ្វី​ដែល​យើង​ធ្វើ​ដដែល​ជា​ដដែល​វា​មិន​គ្រាន់តែ​ធ្វើឲ្យ​យើង​មានភាព​ថ្នឹក ស៊ាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ធ្វើឲ្យ​យើង​មាន​ភាព​ធុញទ្រាន់​ផងដែរ​។ យ៉ាងណាមិញ បើ​និយាយ​អំពី​រឿង​លើ​គ្រែ​សម្រាប់​គូស្នេហ៍​ពីរ​នាក់​ដែល​រួមរស់​ជាមួយគ្នា យូរៗ​ទៅ ក៏​មាន​ភាព​ជិនណាយ​មិន​ខុស​គ្នា​ដែរ ប្រសិនបើ​មិន​ចេះ​កែច្នៃ​រក​វិធី ឬក៏​បច្ចេកទេស​ថ្មីៗ ប្លែកៗ ក្នុង​បេសកកម្ម​លើ​គ្រែ​ទេនោះ​។ ដូច្នេះ​ដើម្បីឲ្យ ដំណើរការ​លើ​គ្រែ​ប្រកប​ដោយ​ភាពរលូន និង​ពុះកញ្ជ្រោល​ដូចដើម​ឡើងវិញ សូម​ធ្វើ​តាម​ការណែនាំ​ខាងក្រោម :
sex
១- ដើរតួ​ជា​អ្នក​កាច់ចង្កូត​ម្នាក់​ម្តង​

គូស្នេហ៍​ទាំងពីរ​ត្រូវ​មាន​ការព្រមព្រៀង​គ្នា​ថា យប់​នេះ​ភាគី​ណាមួយ សុខចិត្ត​បំពេញ​បំណង​ផ្លូវភេទ​ឲ្យ​ភាគី​ម្ខាង​ទៀត គ្រប់​យ៉ាង​ដោយ​មិនចាំបាច់ ហាមាត់​សំណូមពរ ហើយ​យប់​បន្តទៅទៀត​ក៏​គួរតែ​ផ្លាស់ប្តូរ​គ្នា​។ ការ​សុខចិត្ត ធ្វើ​គ្រប់យ៉ាង​តាម​ការព្រមព្រៀង​គ្នា គឺជា​ឱកាស​ល្អ​មួយ​ដែល​ភាគី​នីមួយៗ បាន​ស្វែងយល់​អំពី​តម្រូវកា​រថា តើ​ដៃគូ​របស់​ខ្លួន​ចូលចិត្ត​អ្វី ចូលចិត្ត​បែប ណា​ជា​ដើម ។​

២- រក​សមរភូមិ​ស្នេហ៍​ថ្មីៗ​

ថ្វី​បើ​គូស្នេហ៍​ទាំង​ពីរ​ពុំ​មែន​ជា​អ្នក​ដែល​មាន​ទេពកោសល្យ​ក្នុងការ បង្កើត​ក្បាច់​ថ្មីៗ​សម្រាប់​រឿង​លើ​គ្រែ​យ៉ាងណាក្តី ក៏​អ្នក​អាច​ដាស់​អារម្មណ៍ ពុះកញ្ជ្រោល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ដោយ​ចេះ​ជ្រើសរើស​សមរភូមិ​ប្រយុទ្ធ​ថ្មី ធ្វើយ៉ាងណា​ឲ្យមាន​លក្ខណៈ​ប្លែក​ពី​បន្ទប់​គេង​សព្វមួយដង ដូចជា លើ​សា​ឡុង ក្នុង​បន្ទប់​ទឹក​លើ​តុ​ក្នុង​ផ្ទះបាយ​ជាដើម គឺ​សុទ្ធតែ​ជា​កន្លែង​ប្រយុទ្ធ​មួយ​ដែល ជួយ​ឲ្យ​អារម្មណ៍​ពុះកញ្ជ្រោល​បាន​ទាំងអស់ ។​

៣- ប្រើ​ភាព​ក្តៅ និង​ភាព​ត្រជាក់​ជា​ជំនួយ​

ទីតាំង​ណា​ដែល​ពីមុន​ធ្លាប់​ធ្វើការ​បំបោ​ស​អង្អែល​ដោយ​ប្រើ​ដៃ ឬ មាត់ សូម​សាកល្បង​ប្តូរ​មក​ប្រើ​ភាព​ក្តៅ ឬ​ភាព​ត្រជាក់​ជំនួស​វិញ​ម្តង​។ ការប៉ះពាល់ ឆ្លាស់គ្នា​រវាង​ភាព​ត្រជាក់ និង​ភាព​ក្តៅ​វា​ធ្វើឲ្យ​សរសៃឈា​មនៅ​ត្រង់​កន្លែង​នោះ ត្រូវបាន​រំញោច​ឲ្យ​រីក និង​រួម​ចរន្តឈាមរ​ត់​បាន​ល្អ​ប្រព័ន្ធ​ប្រសាទ​ប្រតិកម្ម​បានល្អ​

​ចំណែកឯ​ការទទួលរ​ស​ជាតិ នៃ​សេចក្តីសុខ​ស្រួល​ក៏​ខ្លាំង​ទៅ​តាម​ហ្នឹង​ដែរ​។​

៤- ស្វែងរក​ចំណុច​ស្រើបស្រាល​ថ្មីៗ មាន​ចំណុច​ស្រើបស្រាល​ជាច្រើន​លើ​រាងកាយ​មនុស្ស​ដូច្នេះ​គូស្នេហ៍​ទាំងឡាយ​មិន​គួរ​ធ្វើ​ការវាយលុក​តែ​ទៅលើ​ចំណុច​ឬ​ទីតាំង​ដដែលៗ​ឡើយ​ត្រូវ​ចេះ​រក​ចំណុច​ស្រើបស្រាល​បន្ថែម​។ សម្រាប់​ស្ត្រី​ចំណុច​ស្រៀវ​ស្រើប នៅ​មិន​ឆ្ងាយ​ឡើយ គឺ​ត្រឹមតែ​ប្រវែង​របស់​ម្រាម​កូនដៃ​ក្នុង​ទ្វារមាស​ត្រង់​ជញ្ជាំង ផ្នែក​ខាង​មុខ​។ ចំណែក​របស់​បុរស​វិញ ក្រៅពី​ចុង​អវយវៈ​ភេទ​នៅ​មាន​ចំណុច​ស្រើប ស្រាល​ផ្សេងទៀត ដែល​ស្ត្រី​ច្រើន​តែង​វាយលុក​មិន​ដល់​ឬ​រក​មិនឃើញ​។ កន្លែង​នោះ គឺ​ផ្ទៃ​ចន្លោះ​ពី​ទ្វារធំ​មក​អ​ណ្ឌៈ (​ពងស្វាស​) ដែល​ជា​ចំណុច​ស្រើប​ខ្លាំង​មួយ​របស់​បុរស​។​

៥- ផ្លាស់ប្តូរ​ដំណាក់កាល​បំបោ​ស​អង្អែល​

គូស្នេហ៍​ភាគច្រើន​នៅ​ពេល​ចាប់​ថើប​បំបោសអង្អែល​គ្នា​គឺ​សំដៅ​ទៅលើ​ដើមទ្រូង ហើយ​សំដៅ​ទៅ​កាន់​អវយវៈ​ភេទ បន្ទាប់មក​ក៏​ធ្វើការ​រួម​ភេទ​តែម្តង​។ អ្នកជំនាញ​ខាង​ភេទ​សាស្ត្រ​បានឲ្យដឹងថា លំដាប់លំដោយ​នៃ​ការ​បំបោសអង្អែល​មានសារៈ​សំខាន់​ខ្លាំង ណាស់​។ ដូច្នេះ​គួរតែ​ធ្វើការ​លុញ​បំបោសអង្អែល​ត្រង់​បរិវេណ​នីមួយៗ​ដែល ទទួលភ្ញោច​អារម្មណ៍​ផ្លូវ​ភេទតាម​លំដាប់លំដោយ​ដូចជា ថើប​លិឍ​ឈ្មុស ឈ្មុល ត្រង់​-​ក ស្មា ជើង សរសៃសក់ និង​ផ្ទៃមុខ​។ បន្ទាប់​មក​បង្វែរ​ទិស ដៅ​ទៅកាន់​រន្ធ​ត្រចៀក មាត់ ដើមទ្រូង កំប៉េះ​គូទ ភ្លៅ​ផ្នែក​ក្នុង និង អវយវៈ​សំខាន់​ធ្វើ​យ៉ាងណា​កុំឲ្យ​គូ​ស្នេហ៍ស្មាន​ត្រូវថា វាយលុក​កន្លែង​នេះ ឬ​កន្លែង​នោះ​។​

៦- ប្តូរ​ចង្វាក់​

តាម​ធម្មតា​រាប់​ទាំង​ការ​បំបោ​ស​អង្អែល​រហូតដល់​ការបញ្ចប់​ឆាក ប្រយុទ្ធ គូស្នេហ៍​នីមួយៗ ច្រើន​តែ​ចំណាយពេល​ត្រឹមតែ ១៥ នាទី​ប៉ុណ្ណោះ​ក្នុង មួយដងៗ​។ ដូច្នេះ​សូម​សាកល្បង​កែ​ចង្វាក់​ដើរ​ទៅ​មុខ​ថយ​ក្រោយ​ឲ្យបាន​យូរ​បន្តិច យ៉ាងហោចណាស់​ក៏​កន្លះ​ម៉ោង​ដែរ ព្រោះថា​ការ​ប្រើ​ពេលវេលា​បាន​ពេញទី​ល្អ​វា​ធ្វើឲ្យ​អ្នក ផ្តោត​ចំណង់​ទៅ​នឹង​អារម្មណ៍​ដែល​បាន​ទទួល​និង​ធ្វើឲ្យ​យើងអ​ស់​ចិត្ត​­​មាន​សេចក្តី សុខ​ស្រួល​បំផុត​។​

៧- មាន​សិច​នៅ​ទី​ភ្លឺ​

ទាំង​បុរស និង​ស្ត្រី​ម្នាក់ៗ​មាន​អារម្មណ៍​ផ្លូវភេទ​បាន​ដោយ រូបភាព​ស្រើបស្រាល​។ ដូច្នេះ​បើ​មិន​នាំ​ពិបាក​ពេក​ទេ សូម​ព្យាយាម​បើកភ្លើង​ទុកចោល​ឬ​មួយ​បើកភ្នែក រួមភេទ​នៅ​ចំ​ពីមុខ​កញ្ចក់ គឺ​សុទ្ធតែ​ជា​ការ ជួយ​បង្កើន​រូបភាព​ប្លែក​ថ្មី ហើយ លទ្ធផល​នៃ​ការព្យាយាម​នេះ គឺ​ធ្វើឲ្យ​ពុះកញ្ជ្រោល​រោលរាល​ខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។​

មតិយោបល់