ព័ត៌មានជាតិ

សង្កេតឃើញ​មាន​សំណង់​អគារ​ថ្មី​នៅ​ក្បែរ​ទីតាំង​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​

ទីក្រុង​វ៉ា​ស៊ិន​តោន​៖​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​របស់​អាមេរិក​បាន​និយាយ​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ខ្លួន​បាន​មើលឃើញថា​មាន​ការសាងសង់​អគារ​ថ្មី​មួយ​ដែល​កំពុងតែ​ប្រព្រឹត្ត​នៅក្បែរ​តំបន់​ដែល​កូរ៉េខាងជើង​ប្រើប្រាស់​សម្រាប់​ការបាញ់​មី​ស៊ី​ល​។​
North Korean 1
​ការអះអាង​នេះ​ពឹងផ្អែក​ទៅ​លើ​ការវិភាគ​តាមរយៈ​ផ្កាយរណប​ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី 9 តុលា​នៅ​ក្នុង​តំបន់ Sohae ជា​តំបន់​ដែល​កូរ៉េ​ខាងជើង​បាន​ប្រើប្រាស់​ការបាញ់​សាកល្បង​គ្រាប់​រ៉ូកែត​ចម្ងាយ​ឆ្ងាយ​មួយ​កាលពី​ខែ​ធ្នូ​ឆ្នាំទៅ បើទោះជា​មាន​ការរារាំង​ពី​យូ​អិន​ក៏ដោយ​។​
Norht Korean
​ក្រុម​អ្នក​ស៊ើបអង្កេត​នៃ​សាលា Johns Hopkins School of Advanced International Studies បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ពួកគេ​ជឿជាក់ថា​អគារ​ដែល​កំពុង​សាងសង់​នេះ​នឹង​ប្រើប្រាស់​សម្រាប់​ជាទី​តាំង​បាញ់​មី​ស៊ី​ល​ផងដែរ​ហើយ​វា​អាច​នឹង​រួចរាល់​នៅ​ក្នុង​ពាក់កណ្តាល​ឆ្នាំ 2014 នេះហើយ​។​នេះ​ជា​សញ្ញា​ចុងក្រោយបង្អស់​ដែល​កូរ៉េ​ខាងជើង​បាន​បង្ហាញឲ្យឃើញ​ពី​ការដំ​ណើ​រ​ការនៃការ​កម្មវិធី​អភិវឌ្ឍ​អាវុធ​របស់​ខ្លួន​បើទោះបីជា​ប្រទេសមួយ​នេះ​ធ្លាប់បាន​និយាយថា​ខ្លួន​នឹង​បន្ត​ងាក​មក​រក​តុ​ច​ចារ​វិញ​ក៏ដោយ​៕​

មតិយោបល់