ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber ទិញ​ផ្ទះ​ឲ្យ​ឪ​តែ​កំពុង​មាន​រឿងអាស្រូវនឹង​​ការ​ចាយលុយ​

​យោង​តាម​សារព័ត៌មាន Daily Mail បានឲ្យដឹងថា តារាចម្រៀង​វ័យ ១៩ ឆ្នាំ លោក Justin Bieber បច្ចុប្បន្ន​នេះ​កំពុង​ចំណាយលុយ $ 850,000 ដុល្លារ ដើម្បី​ទិញ​ផ្ទះ​តូច​មួយ នៅ​កាណាដា ជា​កាដូ​ជូន​ឪពុក​របស់​ខ្លួន​។​ផ្ទះ​តូច​ដែល Justin Bieber បាន​ទិញ​នេះដែរ វា​ស្ថិត​នៅ ទីក្រុង Ontario ដោយមាន ប្រាំ​បន្ទប់ ធ្វើ​ឡើង​ពី​ឈើ​។​សម្រាប់​បរិវេណ​ព័ទ្ធ​ជុំ​វី​ញ ផ្ទះ​តូច​នេះដែរ មាន​ទេសភាព​ពណ៌​បៃតង​ដ៏​ស្រស់ស្អាត ។ ដោយឡែក សារ​ព័ត​មាន​របស់ TMZ វិញ បានឲ្យដឹងថា ផ្ទះ​ដ៏​តូច​នេះ​បើ​ធៀប​ទៅនឹង ផ្ទះ Justin Bieber ដែល​កំពុង​រស់នៅ​តូច​ឆ្ងាយ​ណាស់ ដែល​មាន​រហូតដល់​ទៅ ៦ បន្ទប់ ក្នុងតម្លៃ ៦ លាន​ដុល្លារ​។​
Justin (1)
​តែ​ទោះជា​យ៉ាង​ថ្មីៗ​នេះដែរ Justin កំពុងស្ថិត​នៅ​ក្នុង​រឿងអាស្រូវ​ទាក់ទង​ការចំណាយ​ប្រាក់ ដោយ​ក្នុង​នោះ​មាន​ស្ត្រី​អ្នករាំ​ម្នាក់ ដែល​មានឈ្មោះ ហៅ​ក្រៅ​ថា Diamond បា​បង្ហើប​ឲ្យដឹងថា Justin បាន​ចំណាយ​ប្រាក់​ចំនួន ៧ ពាន់​ដុល្លារ ដើម្បី​ចាប់​សុដន់ ស្ទាប​ប្រអប់លេខ និង​កំប៉េះគូថ របស់​នាង​។ នៅក្នុង​ក្លិប​រាត្រី​វិញ Justin បាន​ចំណាយ ១ ម៉ឺន​ដុល្លារ ដើម្បី​ភាពសប្បាយ​ផ្សេងៗ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin3_zps9969c611.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin4_zpsadf4144d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Justin1_zps10ffe572.jpg

មតិយោបល់