ល្បីរឿងខ្ចីលុយ! ពេលនេះស្រាប់តែ វ៉ាន់ នីឡា ពោលថា នាងមិនចូលចិត្តអ្នកខ្ចីលុយគេ

(ភ្នំពេញ)៖ តារាចម្រៀងធ្លាប់ល្បីឈ្មោះបោះសំឡេង កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ដែលជាប្អូនស្រីរបស់លោក សុខ ជំនោរ ស្រាប់តែពោលពាក្យជាច្រើនឃ្លារ យ៉ាងច្បាស់ៗថា នាងមិនចូលចិត្តអ្នកខ្ចីលុយនាងទេ ទោះស្គាល់ ជិតស្និត ឬលំៗក្តី។ ការពោលពាក្យបែបនេះ គឺស្របពេលដែលមានរឿងផ្ទុះកក្រើកពេញបណ្តាញសង្គម ពីតារាកំប្លែងខ្ញុង ជំពាក់បំណុលគេជាងកន្លះលានដុល្លារ។

ក្នុងបណ្តាញសង្គម កញ្ញា វ៉ាន់ នីឡា បានសរសេរសារថា «ខ្ញំនិយាយចេញពីចិត្ត ខ្ញុំអត់ចូលចិត្តអ្នកណាមកខ្ចីលុយខ្ញំុទេ ជាពិសេសមនុស្សស្គាល់គ្នា ជិតដិត រឺស្គាល់លំៗ ដោយសារអី ដោយសារតែចុងបញ្ចប់នៃសាច់រឿង គឺខ្ញុំជាអ្នកខុស ជាមនុស្សអាក្រក់ ពេលគេខ្ចីយើងអត់បាន គឺយើងខុសពេលយើងឲ្យគេខ្ចី ក៏យើងនៅតែខុស គឺខុសនៅពេលទាលុយសងខ្ញុំបាត់បង់មិត្តភាពជាមួយមនុស្សបួនប្រាំនាក់ដោយសារតែខ្ចីលុយខ្ញុំ ហើយខ្ញុំអត់ឲ្យ»។

ពិតណាស់ តារាចម្រៀងស្រី វ៉ាន់ នីឡា ហាក់ដកឃ្លាច្រើនពីវិថីសិល្បៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែ ប្រជាប្រិយភាពរបស់រូបនាង នៅតែរក្សាបានដូចពេលមុន ដោយក្នុងនោះ គេឃើញ មានមហាជនជាច្រើន ចង់ដឹងឮពីជីវិតឯកជនរបស់រូបនាង។ ជាមួយគ្នានេះ បើក្រឡេកទៅមើលពី ជីវិតរបស់តារាចម្រៀងរូបនេះវិញ ហ្វេនៗតែងចាប់អារម្មណ៍នឹងរូបនាង តាមរយៈ ការប្រើប្រាស់ជីវិតហាយសូ សេរីភាព រហូតដល់ថ្នាក់ធ្វើឲ្យ សុភាពនារីជាច្រើន ហាក់ច្រណែននឹងរូបនាងជាខ្លាំង ចូលសិល្បៈច្រើនឆ្នាំ តែសម្រស់នៅដដែល គ្មានប្រែប្រួលសូម្បីតែបន្តិច៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *