ព័ត៌មានសិល្បៈ និងកម្សាន្ត

តួ​ប្រុស​ស្រី​ក្នុង​រឿង Twilight លួច​ជួបគ្នា​ស្ងាត់ៗ​បន្ទាប់​ពី​បែក​

​យោងតាម​ប្រភព​ព័ត៌មាន​របស់ E! News បាន​ចុះផ្សាយ​ជាមួយ​និង​រូបភាព​ថា តួ​ប្រុស​ស្រី ក្នុង​រឿង Twilight លោក Robert Pattinson និង​នាង Kristen Stewart បាន​លួច​ជួប​គ្នា​ស្ងាត់ៗ នៅក្នុង​ទីក្រុង ឡូអេ​ន​ជើ​ឡេស សហរដ្ឋអាមេរិក​។​
kristen
​ក្នុង​រូបភាព​នោះ ទំព័រ​ខាងលើ​បាន​បង្ហាញ​ឲ្យដឹងថា Kristen Stewart បាន​ជិះ​ឡាន Toyota ពណ៌​ខៀវ និង Pattinson ជិះ​រថយន្ត Jeep របស់​ខ្លួន​តាម​ពីក្រោយ តែ​ដឹង​ថា មាន​អ្នក​ចាំ​ប្រមាញ់​រូប​ច្រើនពេក​ពួកគេ​ក៏​បាន​ផ្លាស់ប្តូរ​កន្លែង ដើម្បី​ជួប​គ្នា​។​
​គូស្នេហ៍​នេះ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​កាលពី​ខែ ឧសភា ក្នុង​ឆ្នាំនេះ ដោយ Pattinson បាន​ចាកចេញ​ពី​ផ្ទះ​របស់ Kristen Stewart ចែម​ទាំង​លក់​ផ្ទះ​ដែល​គេ​ទិញ​ចូលគ្នា ដើម្បី​រស់​នៅ​ជាមួយ​នឹង​គ្នា​នោះ​ទៀត​។​

​សម្រាប់​លោក Rupert Sanders ដែល​ជា​អ្នកដឹកនាំ​រឿង​វិញ ធ្លាប់​មាន​រឿង​សាហា​ស្មន់​ជាមួយនឹង Kristen Stewart ក៏​កំពុង​ជួប​រឿង​លំបាក ដោយ​ប្រពន្ធ​បាន​ដាក់​ពាក្យ​លែងលះ​ចប់សព្វគ្រប់ ហើយ Kristen Stewart ក៏​មិន​អើពើ​ទៀត ។​តែ​ទោះជា​យ៉ាងណា Kristen Stewart បច្ចុប្បន្ន​នេះ​ដែរ កំពុងតែ​ធំក្លិន​ជាប់​ខ្លួន​ជាមួយ​នឹង​រឿង ទាក់ទង​ប្តី​គេ​នេះ និង​ធ្វើឲ្យ​គ្រួសារ​គេ​បាក់បែក​៕​

មតិយោបល់