ព័ត៌មានសិល្បៈ និងកម្សាន្ត

យឹម តា​ស្រង់ ទទួលបាន​ការគាំទ្រ​ខណៈ​បង្ហោះ​បទ​ភ្លេង​ថ្មី​ជា​ស្នាដៃ​របស់​ខ្មែរ លើ​ហ្វេ​សប៊ុក​

​វា​ជា​រឿង​មោទនៈភាព​ខ្លាំង​ណាស់ នៅពេល​ដែល​ដឹង​ថា ឧស្សាហកម្ម​តន្ត្រី​ខ្មែរ​ចាប់ផ្តើម ចេញ​បទ​ចម្រៀង​ថ្មី​នា​ពេលខាងមុខ ដោយ​មិន​ចំលង​គេ​ដូច​មុន ។​

​ថ្មីៗ​នេះ​ដែរ​នៅ​លើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក របស់​កវី​វ័យក្មេង យឹម តា​ស្រង់ បាន Wall Post ឲ្យដឹងថា ” Melody ថ្មី​មួយ​នេះ​ខ្ញុំ​ទើបតែ​ធ្វើ​រួច​ហើយ​នឹង​និពន្ធ​សាច់ភ្លេង​ដោយ​លោក សម ប៉ឺ​ទី ហើយ​វា​ក៏​ជា​ការងារ​លើកដំបូង​ដែរ​ ​ដែល​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​បទ​ភ្លេង​ថ្មី​ជាមួយ​គាត់​។​ខ្ញុំ​សង្ឃឹមថា​ការប្រឹងប្រែង​និពន្ធ​បទ​ថ្មី​មិន​ចំលង​មួយ​រយះ​នេះ​នឹង​ទទួលបាន​លទ្ធផល​ល្អ​មកវិញ​ពី​ទស្សនិកជន​ទាំងអស់​”​។

​មួយ​រយៈ​ចុង​ក្រោយ​មក​នេះ សម្រាប់​ឧស្សាហកម្ម​តន្ត្រី​ខ្មែរ កំពុង​ត្រៀម​ជើង​ផ្អាក ចរាចរណ៍​បទ​ចម្រៀង​កូ​ពី ពី​បណ្តា​ប្រទេស​ជិត ខាង ។ តែ​ទោះជា​យ៉ាងណា​រឿង​នេះ​ដែរ វា​អាច​ជោគជ័យ​គឺ​អាស្រ័យទៅលើ ក្រសួង​ពាក់​ព័ទ្ធ ចាត់វិធានការ​រឹតបន្តឹង​នោះ ឧស្សាហកម្ម​តន្ត្រី​ខ្មែរ នឹង​រីកមុខ​ឡើងវិញ ជាក់​ជាមិនខាន​។

​សម្រាប់​ផលិត​ថោ​ន ឯណោះ​វិញ ក៏​ឈាន​ជើង​ដើរ​លើ​វិថី បិទ​ទីផ្សា​កូ​ពី ដោយ​ងាក​មក​និពន្ធ​បទ​ចម្រៀង​ថ្មី ដែល​ជា​ស្នាដៃ​របស់​ខ្មែរ ។​ជាក់ស្តែង​អ្វីដែល កវីនិពន្ធ យឹម តា​ស្រង់ បង្ហាញ​នេះដែរ វា​ជា​ស្នាដៃ​ពិតៗ​ចេញពី​ក្រអៅបេះដូង​របស់លោក ដែល​ខំ​ប្រឹងប្រែង​បង្កើត​ស្នាដៃ ជា​របស់​ខ្មែរ​បម្រើ​ដល់​អារម្មណ៍​ប្រិយមិត្ត​។​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ សម្រាប់​មហាជន​ដែល​ស្រលាញ់ និង​គាំទ្រ​ស្នាដៃ​ខ្មែរ ក៏​រំពឹង​យ៉ាង​មុតមាំ​ថា កម្ពុជា នឹង​បិទ​ទីផ្សារ​កូ​ពី ត្រឹម​ឆ្នាំ ២០១៥ ខាងមុខ បើសិន​ជា​ក្រសួង​ពាក់​ព័ទ្ធ​ចាត់វិធានការ ឲ្យបាន​តឹងរឹង​នោះ​។

​ក្រឡេក​មក​មើល Wall Post លោក យឹម តា​ស្រង់​វិញ យើង​ឃើញថា មាន​ប្រិយមិត្ត​ជាច្រើន​របស់​លោក បាន​ធ្វើ​ការគាំទ្រ​ចំពោះ​ស្នាដៃ​ថ្មី​នេះ ហើយ​បទ​ចម្រៀង​នេះ​ដែរ​វា​ជា​បទ ដែល​តម្រូវឲ្យ សុគន្ធ និសា ច្រៀង ដែល​ចេញ​ឆាប់ៗ​ក្នុង​ពេលខាងមុខ​នេះ ៕​
Yem Tasrong

2013-11-07_114914
ស្តាប់ Melody ថ្មីដូចខាង​ក្រោមនេះ​៖

មតិយោបល់