នៅឆ្នាំ ១៩៩៦ លោក Larry Page និង Sergey Brin បានសហការគ្នាបង្កើតគេហទំព័រ Search Engine មួយដែលមានឈ្មោះថា BackRub ហើយមកទៀត BackRub ត្រូវបានប្ដូរទៅ googol ដែលមានន័យជាភាសាបច្ចេកទេសថា មានលេខ ១តែមួយ ហើយមានលេខសូន្យនៅពីក្រោយចំនួន ១០០ តែមកដល់ឆ្នាំ ១៩៩៨ ក៏បានប្ដូរមកប្រើឈ្មោះ Google រហូតដល់សព្វថ្ងៃ។
Google បានក្លាយជាក្រុមហ៊ុនធំមួយចាប់តាំងពីឆ្នាំ ២០០១ ហើយរហូតដល់ឆ្នាំ ២០០៤ ក្រុមហ៊ុនមួយនេះក៏បានចាប់ផ្ដើមប្រកាសប្រាក់ចំណូលប្រចាំត្រីមាស ឆមាស និងឆ្នាំ ដោយនៅក្នុងនោះ ៩៦ភាគរយនៃប្រាក់ចំណូលបានមកពីពាណិជ្ជកម្ម។
ខាងក្រោមនេះគឺជារបាយការណ៍ប្រាក់ចំណូលរបស់ Google ចាប់តាងពីឆ្នាំ ២០០៤៖
– ឆ្នាំ ២០០៤៖ នៅត្រីមាសទី១ ទទួលបានប្រាក់ចំណូលចំនួន ១,៨ពាន់លានដុល្លារអាមេរិក មកដល់ត្រីមាសទី៣ បានធ្លាក់ចុះមកនៅត្រឹម ៨០៥,៩លានដុល្លារអាមេរិក ចំណែកត្រីមាសទី៤ ចំនួន ១ពាន់លានដុល្លារអាមេរិក (ត្រីមាសទី២ មិនមានរបាយការណ៍ច្បាស់លាស់)។
-ឆ្នាំ ២០០៥៖ ប្រាក់ចំណូលសរុបពេញមួយឆ្នាំមានចំនួន ៦,១៤ពាន់លានដុល្លារអាមេរិក។ នៅត្រីមាសទី១ មានចំនួន ១,២៥ពាន់លានដុល្លារអាមេរិក ឈានដល់ត្រីមាសទី២ កើនឡើងបន្តិច ១,៣៨ពាន់លានដុល្លារអាមេរិក ត្រីមាសទី៣ កើនឡើងដល់ ១,៥៧ពាន់លានដុល្លារអាមេរិក ដោយឡែកនៅត្រីមាសទី៤ មានចំនួន ១,៩១ពាន់លានដុល្លារអាមេរិក។
-ឆ្នាំ ២០០៦៖ សរុបចំនួន ១០,៦១ពាន់លានដុល្លារអាមេរិក។ នៅត្រីមាសទី១ មានចំនួន ២,២៥ពាន់លានដុល្លារអាមេរិក ឈានដល់ត្រីមាសទី២ កើនឡើងបន្តិច ២,៤៦ពាន់លានដុល្លារអាមេរិក ត្រីមាសទី៣ កើនឡើងដល់២,៦៩ពាន់លានដុល្លារអាមេរិក ដោយឡែកនៅត្រីមាសទី៤ មានចំនួន ៣,៨១ពាន់លានដុល្លារអាមេរិក។
-ឆ្នាំ ២០០៧៖ សរុបចំនួន ១៦,៥៩ពាន់លានដុល្លារអាមេរិក។ នៅត្រីមាសទី១ មានចំនួន ៣,៦៦ពាន់លានដុល្លារអាមេរិក ឈានដល់ត្រីមាសទី២ កើនឡើងបន្តិច ៣,៨៧ពាន់លានដុល្លារអាមេរិក ត្រីមាសទី៣ កើនឡើងដល់ ៤,២៣ពាន់លានដុល្លារអាមេរិក ដោយឡែកនៅត្រីមាសទី៤ មានចំនួន ៤,៨៣ពាន់លានដុល្លារអាមេរិក។
-ឆ្នាំ ២០០៨៖ សរុបចំនួន ២១,៨៦ពាន់លានដុល្លារអាមេរិក។ នៅត្រីមាសទី១ មានចំនួន ៥,១៩ពាន់លានដុល្លារអាមេរិក ឈានដល់ត្រីមាសទី២ កើនឡើងបន្តិច ៥,៣៧ពាន់លានដុល្លារអាមេរិក ត្រីមាសទី៣ កើនឡើងដល់៥,៥៤ពាន់លានដុល្លារអាមេរិក ដោយឡែកនៅត្រីមាសទី៤ មានចំនួន ៥,៧០ពាន់លានដុល្លារអាមេរិក។
-ឆ្នាំ ២០០៩៖ សរុបចំនួន ២៣,៦៤ពាន់លានដុល្លារអាមេរិក។ នៅត្រីមាសទី១ មានចំនួន ៥,៥១ពាន់លានដុល្លារអាមេរិក ឈានដល់ត្រីមាសទី២ កើនឡើងបន្តិច ៥,៥១ពាន់លានដុល្លារអាមេរិក ត្រីមាសទី៣ កើនឡើងដល់៥,៩៤ពាន់លានដុល្លារអាមេរិក ដោយឡែកនៅត្រីមាសទី៤ មានចំនួន ៦,៦៧ពាន់លានដុល្លារអាមេរិក។
-ឆ្នាំ ២០១០៖ សរុបចំនួន ២៩,៣២ពាន់លានដុល្លារអាមេរិក។ នៅត្រីមាសទី១ មានចំនួន ៦,៧៧ពាន់លានដុល្លារអាមេរិក ឈានដល់ត្រីមាសទី២ កើនឡើងបន្តិច ៦,៨២ពាន់លានដុល្លារអាមេរិក ត្រីមាសទី៣ កើនឡើងដល់៧,២៩ពាន់លានដុល្លារអាមេរិក ដោយឡែកនៅត្រីមាសទី៤ មានចំនួន ៨,៤៤ពាន់លានដុល្លារអាមេរិក។
-ឆ្នាំ ២០១១៖ សរុបចំនួន ៣៧,១០ពាន់លានដុល្លារអាមេរិក។ នៅត្រីមាសទី១ មានចំនួន ៨,៥៨ពាន់លានដុល្លារអាមេរិក ឈានដល់ត្រីមាសទី២ កើនឡើងបន្តិច ៩,០៣ពាន់លានដុល្លារអាមេរិក ត្រីមាសទី៣ កើនឡើងដល់៩,៧២ពាន់លានដុល្លារអាមេរិក ដោយឡែកនៅត្រីមាសទី៤ មានចំនួន ១០,៥៨ពាន់លានដុល្លារអាមេរិក។
-ឆ្នាំ ២០១២៖ សរុបចំនួន ៥១,៣៨ពាន់លានដុល្លារអាមេរិក។ នៅត្រីមាសទី១ មានចំនួន ១០,៦៥ពាន់លានដុល្លារអាមេរិក ឈានដល់ត្រីមាសទី២ កើនឡើងបន្តិច ១២,២១ពាន់លានដុល្លារអាមេរិក ត្រីមាសទី៣ កើនឡើងដល់ ១៤,១០ពាន់លានដុល្លារអាមេរិក ដោយឡែកនៅត្រីមាសទី៤ មានចំនួន ១៤,៤២ពាន់លានដុល្លារអាមេរិក។
ទាំងនេះគឺជារបាយការណ៍មួយចំនួនដែលបានដកស្រង់ចេញពីក្រុមហ៊ុន Google ផ្ទាល់តែម្ដង៕
មតិយោបល់