ព័ត៌មានសិល្បៈ និងកម្សាន្ត

Lady Gaga នឹង​ធ្វើ​រឿង​ជា​ប្រវត្តិសាស្ត្រ​ដោយ​ការសម្តែង​លើ​លំហ​អាកាស​

​ថ្មីៗ​នេះដែរ ប្រភព័ត៌មាន​ជា​ច្រើនបា​ន​ចុះ​ផ្សាយ​ឲ្យ​ដឹងថា តារាចម្រៀង Lady Gaga នឹង​ធ្វើកា​ហោះហើរ​នៅក្នុង​លំហ​អាកាស ដើម្បី​ធ្វើ​ការសម្តែង​តន្ត្រី​ទេសចរណ៍​។​
​សម្រាប់​តន្ត្រី​ទេសចរណ៍​នេះដែរ នាង នឹង​សម្តែង​ជាមួយនឹង Virgin Galactic ។ សព្វ​ថ្ងៃនេះ​ដែរ Lady Gaga កំពុង​ទទួល​បាន​ការ​បណ្តុះបណ្តាល និង​សិក្សា​ពី​ជំនាញ ដែល​ត្រូវ​ទៅកាន់​លំហ​អាកាស ក្នុង​រយៈពេល ៦ ខែ មុន ។ សម្រាប់​ការនាំ​ផ្ទាំងទស្សនីយភាព​នៅ​លំហ​អាកាស សម្រាប់​អ្នក​ដែល​ចាប់អារម្មណ៍​អាចជា Justin Bieber, Leonardo DiCarprio តារា​មួយ​ចំនួន​ទៀត រួម​ទាំង​មហាសេដ្ឋី​ផ្សេងៗ ។ តម្លៃ​សំបុត្រ​សម្រាប់​ការធ្វើដំណើរ​ទៅ​កាន់ លំហ​អាកាស​មើល​ការសម្តែង របស់ Lady Gaga ដោយ​ម្នាក់​ត្រឹមតែ ២៥០ ពាន់​ដុល្លារ​តែប៉ុណ្ណោះ​៕
Lady Gaga (1)

Lady Gaga (2)Lady Gaga (3)

មតិយោបល់