នាង Maria Gabriela Isler បវរកញ្ញាវេណេហ្ស៊ុយអេឡា វ័យ២៥ឆ្នាំ បានគ្រងមកុដបវរកញ្ញាចក្កវាឡសម្រាប់ឆ្នាំ២០១៣ (Miss Universe 2013) នៅទីក្រុងមូស្គូប្រទេសរុស្ស៊ី ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
នាងត្រូវបាន ជ្រើសរើសជ័យលាភីក្នុងចំណោមបេក្ខនារីចំនួន ៨៦នាក់មក ពី៨៦ប្រទេសជុំវិញពិភពលោកក្នុងការប្រកួតផ្តាច់ព្រ័ត្រកាលពីយប់មិញដោយមានអ្នកទស្សនារាប់លាននាក់ទូទាំងពិភពលោក។
នាង Maria Gabriela Isler កើតនៅថ្ងៃទី២១ខែមេសា ឆ្នាំ ១៩៨៨ នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ដោយកាលពីឆ្នាំ ២០១២ នាងបានគ្រោងតំណែងបវរកញ្ញាវេណេហ្ស៊យអេឡា ហើយបច្ចុប្បន្ននេះនាងគឺជាតារាម៉ូដែលដ៏ល្បីមួយរួបនៅក្នុងប្រទេសដែលត្រូវបានគេហៅថា “បវរកញ្ញាដែលទាក់ទាញបំផុត”។
បន្ទាប់ពីទទួលមកុដរួច បវរកញ្ញាចក្កវាឡឆ្នាំថ្មីដែលជាពិធីការិនីទូរទស្សន៍បានបង្ហាញអារម្មណ៍ថា “ខ្ញុំពិតជារំភើបណាស់ រកអ្វីមកប្រៀបផ្ទឹមមិនបានឡើយពេលនេះ ព្រោះខ្ញុំមិនស្មានដល់សោះ។ នេះជាជោគជ័យគ្មានពីរសម្រាប់ជីវិតខ្ញុំ”៕




មតិយោបល់