ប្រទេសជប៉ុនត្រូវបានគេចាក់ទុកថា ជាប្រទេសដែលល្បីល្បាញជាងគេនៅលើពិភពលោក ក្នុងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មសិច។
ជាថ្មីម្តងទៀតជប៉ុនបានក្លាយទៅជាម្ចាស់ផ្ទះនៃការប្រកួតអូឡាំពិកដែលធ្វើឲ្យសេដ្ឋកិច្ចជាតិអាចសម្រេចនូវការអភិវឌ្ឍន៍ដោយជោគជ័យ ប៉ុន្តែដោយសារតែឧស្សាហកម្មទោរទន់ទៅរកការរួមភេទខ្លាំងពេកប្រទេសនេះបានជួបប្រទះនូវហានិភ័យការសើចចំអកពីប្រទេសជិតខាង។
បច្ចុប្បន្នព័ត៌មានជាច្រើនត្រូវបានចេញផ្សាយ ពីព្រោះការប្រកួតកីឡាអូឡាំពិកនៅក្នុងប្រទេសនេះបានដាក់កម្រិតទៅលើឧស្សាហកម្មផ្លូវភេទ។
នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៣ ទីក្រុងតូក្យូបានជោគជ័យក្នុងការដាក់ពាក្យសុំធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកម្តងទៀត បន្ទាប់រយៈពេល ៥៦ឆ្នាំកន្លងមកហើយ ដែលប្រទេសជប៉ុនមិនបានធ្វើជាម្ចាស់ផ្ទះ។ ជនជាតិជប៉ុនរំភើបខ្លាំងណាស់អំពីបញ្ហានេះ ដោយសារតែ ការប្រកួតកីឡាអូឡាំពិកនឹងធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដល់សេដ្ឋកិច្ចរបស់ពួកគេ។
រដ្ឋាភិបាលជប៉ុនបានបង្ហាញថានៅក្នុងរយៈពេល ១៧ ថ្ងៃកីឡាអូឡាំពិកនៅក្នុងទីក្រុងតូក្យូនឹងប្រារព្ធឡើងនៅក្នុងឆ្នាំ ២០២០ ដែលវាត្រូវបានប៉ាន់ប្រមាណថាមានមនុស្សចូលរួមច្រើនជាង ២៥០ពាន់នាក់ នៅក្នុងនោះមានភ្ញៀវទេសចរណ៍ ១០លាននាក់នឹងមកកាន់ទីក្រុងតូក្យូ។ ព័ត៌មាននេះធ្វើឲ្យមនុស្សដែលប្របករបរផ្លូវភេទមានការរំភើបខ្លាំងណាស់។
តាំងពីពេលបុរាណទីក្រុងតូក្យូ គឺជាទីកន្លែងនៃឧស្សាហកម្មផ្លូវភេទមួយ ដែលភ្ញៀវទេសចរប្រុសៗជាច្រើនដែលតែងតែមកលំហែនៅទីនេះ ហើយគ្មាននរណាម្នាក់ដែលនិយាយថាមិនចង់មកទៅទីក្រុងតូក្យូនោះទេ។ ទោះជាយ៉ាងណាក៏ដោយមានមនុស្សជាច្រើនបានចូលរួមក្នុងឧស្សាហកម្មកម្សាន្តនេះ ហើយគ្មានភ្ញៀវណាមួយដែលមិនសប្បាយចិត្តចំពោះសេវាកម្មរបស់ប្រទេសនេះឡើយ៕

មតិយោបល់