ព័ត៌មានសិល្បៈ និងកម្សាន្ត

តួសិច​ជំនួស​ Fan Bingbing បង្ហាញ​មុខ​​ទទួលបានការគាំទ្រសន្ធឹក​

ចិន​៖ទម្រង់មុខ​មើលទៅដែលដូចទៅនឹង​តារាសម្តែង​ជើងចាស់ Fan Bingbing នាង Cam Lo បានកំពុង​​យកចិត្តទុកដាក់ពីសំណាក់​អ្នកគាំទ្រ​ជាមួយនឹង​របាយ​ការណ៍​កន្លងមក​ទាក់ទងនិង Fan Bingbing ។​

កាលពីម្សិលមិញនេះដែរ ត្រូវនឹងថ្ងៃទី ២១ ខែ វិច្ឆិកានេះ ​​នាង Cam Lo ​បានបង្ហាញមុខ​ក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយ​មួយ នៅក្នុងប្រទេសចិន ។​ក្នុងព្រឹត្តិការណ៍នេះដែរនាង Cam Lo ​ស្លៀកពាក់​ឈុត​ពណ៌ឈូក ជាមួយនឹងស្ទីលសក់ត្រឹមកញ្ជឹងក ​ដែល​មនុស្ស​ជាច្រើនគិតថាដូចទៅនឹង Fan Bingbing ។​ជាមួយនឹងគ្នានេះដែរ​នាង​ទទួលបានការចាប់អារម្មណ៍ពីសំណាក់​អ្នកគាំទ្រ ក៏ដូចជា​​ការប្រមាញ់ពី​អ្នកសារព័ត៌មាន​ក្នុងនិងក្រៅ។​ស្រីស្រស់ Cam Lo បាននិយាយថា នាង និង Fan Bingbing មានលក្ខណៈប្រហាក់ប្រហែលគ្នា តែ​បើ​ឲ្យច្រឡំ វា​មិនអាចនោះទេ​។​

បញ្ជាក់ផងដែរថា សម្រាប់ Cam Lo ត្រូវបានគេស្គាល់ថា ជា​តួសិច​ជំនួស នាង Fan Bingbing ក្នុងរឿង Lost In Beijing ​ដោយត្រូវលះបង់ខ្លួនប្រាណដើម្បីថតរឿងមួយនេះ ។ ​ទាក់ទិននិងភាពប្រហាក់ប្រហែលគ្នានេះដែរ បាន​ធ្វើ​ឲ្យ​មហាជនជាច្រើនគិតថា Fan Bingbing លះបង់ខ្លួនប្រាណនៅក្នុងរឿង Lost In Beijing ទៅហើយ​៕​
ទស្សនារូបភាពនាង Cam Lo ដូចខាង​ក្រោមនេះ​៖
https://i1272.photobucket.com/albums/y389/domneng/Ailya/CamLo2_zps669fe754.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CamLo3_zps86bd5bff.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CamLo5_zps61172e08.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CamLo6_zps44b6a8bb.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/CamLo1_zps3e3a821e.jpg
ចង់ជាក់ច្បាស់ទស្សនា​រឿងដូចខាង​ក្រោមនេះ តែ អាយុ ក្រោម ១៨ ឆ្នាំ សូមចាកចេញពីទំព័រ នេះ ដោយហាមចុច​មើល ៖

មតិយោបល់