ថ្មីៗនេះដែរ តារាម៉ូដែលសញ្ជាតិអូស្ត្រាលី នាង Miranda Kerr បានថតរូបជាច្រើនសន្លឹក សម្រាប់ទស្សនាវដ្តី iD ។ ក្នុងរូបថតនោះដែរ តារាម៉ូដែលដែលមានរូបរាងធ្វើឲ្យប្រុសៗជ្រួលជ្រើម ពាក់អាវទ្រនាប់ មួយកំពិត ជាមួយនឹងឡូហ្គោ Chanel ដោយត្រឹមតែបិទចុងសុដន់ តែប៉ុណ្ណោះ បង្ហាញសាច់សស្ញាច។
ដោយឡែកកូនរបស់នាង Flynn Bloom ត្រូវបានអ្នកប្រមាញ់រូបចាប់រូបបាន នៅជាមួយនឹងអតីតប្តីរបស់នាង ដែលទើបតែបែកគ្នា កាលពីខែតុលា កន្លងទៅនេះ ដោយធ្វើដំណើរតាមផ្លូវ ក្នុងទីក្រុងញ៉ូវយ៉ក ។ ក្នុងស្ថានភាពនោះ Orlando ដែលជាតារាសម្តែង និងកូន បានពាក់ឈុតរដូវរងារ ហើយឪពុកកូនទាំងពីរមើលទៅ ដូចជាស្រលាញ់គ្នាណាស់៕
មតិយោបល់