ព័ត៌មានជាតិ

ស្ថិតិ​គ្រាប់​បាល់​របស់ Ronaldo និង Lionel Messi ដែល​មិន​អាច​ភ្លេច​បាន​

អេស្ប៉ាញ​៖​កីឡាករ​ទាំងពីរ មាន Ronaldo និង កីឡាករ Lionel Messi ត្រូវបានគេទទួលស្គាល់​ថា​ជា​អ្នកលេង​លើ​ទីលាន​ដ៏​អស្ចារ្យ​បំផុត លើ​ពិភពលោក ។ រឿង​ដែល​កាន់តែ​ប្លែក​នោះ គឺ​ការប្រកួត​ក្នុង​រដូវ​កាល​ចាស់​របស់ អ្នក​ទាំង​ពីរ ដោយ​ទទួលបាន​ការចាប់អារម្មណ៍ ជាមួយនឹង​ទម្រង់​លេង​រាប់មិនអស់​។​

​ថ្មីៗ​នេះដែរ ក្នុង​ការពិភាក្សា​មួយ សម្រាប់​កម្មវិធី Monday Night Football បានបង្ហាញ​ស្ថិតិ​ទម្រង់​លេង រវាង​កីឡាករ​ទាំងពីរ កាល​ពី​រដូវ​កាល​ឆ្នាំ ២០០៩ និង ២០១០ ។

​តាម​របាយការណ៍​បានឲ្យដឹងថា ជាមួយនឹង​តួរ​លេខ​របស់​អ្នក​ទាំង​ពីរ​បាន​ធ្វើឲ្យ មហាជន កោតសរសើរ​ខ្លាំងណាស់​។ ដោយ​ក្នុង​នោះ កីឡាករ Lionel Messi បង្ហាញខ្លួន ១៩៧ ដង ស្វែងរក​គ្រាប់​បាល់​បាន ២១៧ គ្រាប់ ។ ចំណែក​កីឡាករ Ronaldo វិញ ស្វែងរក​គ្រាប់​បាល់​បាន ២០៦ គ្រាប់​ក្នុង​ចំណោម​ការបង្ហាញ​ខ្លួន​លើ​ទីលាន ១៩៣ ដង ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍លើ Ronaldo ក្នុងចំណោម​គ្រាប់​បាល់​ទាំងអស់​នោះ​គឺ ការ​ស៊ុត ១១ ម៉ែត្រ ចំនួន ៣៩ គ្រាប់ ហ្វ្រី​ហ្គិ​ក ២១ គ្រាប់ និង​គ្រាប់​បាល់​ស៊ុត​ផ្សេងៗ​ទៀត​ដែល​បង្ហាញ​ក្នុង​តារាង​ខាងក្រោម​។​

​បច្ចុប្បន្ន​នេះ​ដែរ សម្រាប់ Ronaldo ក៏​បាន​បំបាក់​គូប្រជែង​គាត់​កីឡាករ Messi ដោយ ទទួលបាន​ពានរង្វាន់ Di Stefano សម្រាប់​ឆ្នាំ ២០១២-២០១៣ ៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/RonaldoampMessi_zps35bd4b75.jpg
Ronaldo &Messi

មតិយោបល់