យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកប្រភេទ B-52 បានធ្វើការហោះសាកល្បងពីលើកោះជម្លោះពីររវាងប្រទេសជប៉ុននិងចិនបើទោះបីជាចិនទើបតែប្រកាសពីតំបន់ហាមឃាត់សម្រាប់យន្តហោះនានាឆ្លងកាត់យ៉ាងណាក៏ដោយ។អាមេរិកហាក់ដូចជាចង់ជំនះនូវច្បាប់អាកាសថ្មីរបស់ចិន។
ចិនបានដាក់ចេញនូវសេចក្តីប្រកាសកាលពីថ្ងៃសៅរ៍ពីតំបន់ហាមឃាត់ក្នុងការហោះហើរដោយនិយាយថានៅក្នុងលក្ខណ្ឌណាមួយដែលមានការល្មើសនឹងសេចក្តីប្រកាសនេះខ្លួននឹងប្រើប្រាស់ការការពាររបស់ខ្លួនក្នុងកម្រិតណាមួយជាក់ជាមិនខាន។
បើទោះបីជាយ៉ាងណាក្តីមន្ត្រីតំណាងរបស់មន្ទីរប៉ង់តាហ្គូនរបស់អាមេរិកបាននិយាយបកស្រាយថាខ្លួនគ្រាន់តែបានធ្វើទៅតាមអ្វីដែលជាដំណើរការធម្មតាដែលធ្លាប់ធ្វើប៉ុណ្ណោះ៕
មតិយោបល់