ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង​ចិន បង្ហាញ​រូបភាព​វះកាត់ និង​បូម​យកជាតិ​ខ្លាញ់ដែលជួយឲ្យ​ស្រក់​ទម្ងន់​ឆាប់​រហ័ស​

​ចិន​៖​ថ្មីៗ​នេះ​ដែរ​តារាចម្រៀង​ដែល​មានឈ្មោះ​ថា Cat ដែល​ជា​តារា​ចម្រៀង​របស់​ចិន បានបង្ហាញ​រូបភាព​វះកាត់ និង​ធ្វើ​សន្តិ​សីទ​កាសែត​ពី​ការវះកាត់​យកជាតិ​ខ្លាញ់​ចេញ ។ នាង​បាន​និយាយថា ការវះកាត់​ដោយ​បូម​យក​ជាតិ​ខ្លាញ់​ចេញពី​ក្បាលពោះ ជា​វិធីសាស្ត្រ​ដ៏​លឿន​បំផុត​ដែល​ធ្វើឲ្យ​នាង​ស្រក់​ទម្ងន់​ឆាប់រហ័ស ។

​ក្នុង​ព្រឹ្តត្តិការណ៍​ធ្វើ​សន្និសីទ​កាសែត​ខាង​លើ ក៏​មាន​ម្តាយ​របស់​នាង ចូលរួម​ផង​ដែរ ។ នាង​បាន​បន្តទៀតថា ការវះកាត់​បូម​យកជាតិ​ខ្លាញ់​ពី​ក្បាលពោះ​នេះ ក៏​ទទួលបាន​ការគាំទ្រ​ពី​គ្រួសា​របស់​នាង ចំពោះ​ការសម្រេចចិត្ត​វះកាត់​។​ជា​លទ្ធផល​វះកាត់ ជាតិ​ខ្លាញ់​ដែល​បូម​ចេញពី​ក្បាលពោះ​របស់​នាង Cat មាន​រហូតដល់​ទៅ ២ ទៅ ៣ មី​លី​លីត្រ ។​

​តារាចម្រៀង Cat តាំង​ពី​ចូលរួម​កម្មវិធី The Voice of China ក៏​ចាប់ផ្តើម​ល្បី និង​ក៏​បង្ហាញ​អាលប៊ុម​ផ្ទាល់ខ្លួន នៅក្នុង​ទីក្រុង​ប៉េកាំង​កន្លងមក​។​​ដោយ​ឃើញ​រូប​កាយ​ធាតុ​ពេក ដែល​មិន​សាក់​សម​នឹង​ងារ​ជា​តារាចម្រៀង Cat ក៏​សម្រេច​វះកាត់​តែម្តងទៅ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SingerCat1_zpsadf2d936.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SingerCat4_zps60c8337f.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SingerCat3_zpsfa38b0fe.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SingerCat6_zpsf9eb8461.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SingerCat2_zps8b4814a6.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SingerCat5_zps73c04201.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/SingerCat7_zps1d01824f.jpg

មតិយោបល់