ព័ត៌មានជាតិ

អាវ​ចាស់ David Beckham ធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់​រក​ប្រាក់​បាន ៤២៦០ ដុល្លារ​តែ​រង​ការរិះគន់​

​អង់គ្លេស​៖​កាលពី​ចុងខែ​ទៅនេះ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​ជាមួយនឹង​អតីត​កីឡាករ David Beckham ខណៈ​ដែល​ច​ចាម​អារាម​ថា អតីត​កីឡាករ​រូបនេះ​បាន​បរិច្ចាគ​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ខ្លួន ជួយ​ដល់​ជនរងគ្រោះ​ដោយសារតែ​ព្យុះ Haiyan នៅ​ហ្វីលីពីន​។​

​អាវធំ​យីហោ​ចាស់​ដ៏​ស្រស់​ស្អាត​បំផុត ដែល​កីឡាករ David Beckham តែងតែ​ពាក់​នោះ ត្រូវ​បាន​ធ្លាក់​ទៅលើ​ដៃ​បុរស​វ័យ​ក្មេង​ម្នាក់ ឈ្មោះ Jordan Silverstone ដោយ​លក់​ក្នុង​តម្លៃ ១២៥ ផោន ប្រហែលជា ២០៥ ដុល្លារ​។​

​ប៉ុន្តែ​អ្វី​ដែល​គួរឲ្យកត់សម្គាល់ ផលិតផល​នេះ ត្រូវបាន​ក្មេងប្រុស​ឈ្មោះ Jordan Silverstone ដាក់​លក់​នៅលើ ebay ដោយ​លក់​បាន​ក្នុងតម្លៃ ២៦០០ ផោន ប្រហែល ៤២៦០ ដុល្លារ​។​

​តែ​ទោះជា​យ៉ាងណា សកម្មភាព​របស់ ក្មេងប្រុស Jordan Silverstone ត្រូវបាន​អ្នក​និយម​លេង​លើ​អន​ឡាញ​ក្នុង​ចក្រភព​អង់គ្លេស​ធ្វើការ​ថ្នោ​ទោស ថា គាត់​បាន​ព្យាយាម​យក​ប្រាក់​ចំណេញ លើ​សន្តាន​ចិត្ត​សប្បុរសធម៌​នោះ​។​

​ក្រោយមក​ក្មេង​ប្រុស Jordan Silverstone បាន​និយាយថា ឪពុក​របស់​គាត់​ក៏​ពាក់អាវ​ធំ​នេះ​មិនត្រូវ ហើយ​ខ្លួនឯង​ក៏​ពាក់​មិន​សម ចឹង​គាត់​បាន​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត តើ​ខ្ញុំ​មាន​អ្វី​ខុស​ទៅ​។​

​តាម​របាយការណ៍​បានឲ្យដឹងថា ឈុត​អាវធំ​នេះ ដែរ​មុននឹង​ធ្វើ​ការបរិច្ចាគ​នេះ តម្លៃ​នៅក្នុង​ហាង​មុន មានតម្លៃ ៤០០០ ផោន ប្រហែល ៦៥៥៧ ដុល្លារ​៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham2_zps5615f989.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham1_zpsd0e3da3c.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/DavidBeckham3_zpsc136847f.jpg

មតិយោបល់