ព័ត៌មានសិល្បៈ និងកម្សាន្ត

ឈុត​ស្រើបស្រាល​តារាហុងកុង ជាមួយនឹង​​ស្រីស្រស់ប្តូរភេទថៃ​​ធ្វើ​ឲ្យ​មតិសាធារណៈ​យល់ច្រឡំ​

ហុងកុង៖កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៣ ម្សិលមិញនេះ នេះដែរ​ប្រភពព័ត៌មាន​ចិននានា បានបង្ហាញរូបថតក្នុង​ឈុត​​​ស្រើបស្រាល​​រវាង​​តារាសម្តែង​ប្រុសហុងកុង Cheung និង ស្រីស្រស់កែភេទ​របស់ថៃ​ នាង Nong Poy កំពុងថ្ពក់អណ្តាត​និងបបូរមាត់​។​

ស៊េរីរូបថតនេះបានបង្ហោះលើ ​បណ្តាញ​អ៊ីនធឺណេត​បានធ្វើ​ឲ្យ​​អ្នកនិយម​លេង​ និង​តាមដានព័ត៌មាន​លើអនឡាញចាប់អារម្មណ៍ជាទីបំផុត​ ។ បើទោះបីជាយ៉ាងនេះក្តី ​ក្នុងល្ងាច​ជាមួយនឹងគ្នា រូបភាពរបស់ Cheung ​បាន​​ប្រើប្រាស់ទឹកដើម្បីខ្ពុរមាត់ ហាក់បីដូចជា​ខ្ពើម​រអើមនឹង ​មាត់របស់ Nong Poy ។ ទន្ទឹមជាមួយនឹងគ្នានេះ នាង Nong Poy ដែលជា​តារាប្តូរភេទថៃ​ដំបូង ​ហាក់បីដូចជាសប្បាយរីករាយ បន្ទាប់​ឈុតស្រើបស្រាលនោះ​។​

​ក្នុងបទសម្ភាស តារាហុងកុង Cheung បាន​និយាយថា មនុស្ស​ជាច្រើន​អាចនឹងយល់ខុស​ចំពោះរូបភាពនោះ ថា​ខ្ញុំ​ស្អប់ឬខ្ពើមរអើមនាង Nong Poy តែក៏សូមសរសើរ​ដល់ នាង​ដែលដឹងអំពីការរួមភេទយ៉ាងច្បាស់ និង​អាពាហ៍ពិពាហ៍នោះ ។ ម្យ៉ាង​វិញទៀត​រូបភាពនោះ វា​គ្រាន់តែ​ជា​ការខ្ពុលមាត់​សម្អាត​មាត់របស់លោកធម្មាតាតែប៉ុណ្ណោះ​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy5_zpscbfd3aed.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy2_zpsf59fb810.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy6_zps5fc911a1.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy4_zpsaee3c17e.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy1_zps5738882a.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy8_zps5e63fe21.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy9_zps800e9deb.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy7_zps9e598331.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lisa%20Gormley/NongPoy3_zpsb0c5fd2a.jpg

មតិយោបល់