តាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថា បុរសម្នាក់មកពីសហរដ្ឋអាមេរិកត្រូវបានចាប់ខ្លួនបន្ទាប់ពីយកទូរស័ព្ទលួចថតរូបនារីស្រស់ស្អាតម្នាក់នៅក្នុងទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ បុរសរូបនោះត្រូវបានគេស្គាល់ថាជាគ្រូបង្រៀននៅទីក្រុងសេអ៊ូលបានធ្វើដំណើរតាមរថភ្លើង នៅពេលដែលគាត់ឃើញនារីស្លៀកសំពត់ខ្លីដែលកំពុងអង្គុយគងទាក់ខ្លា ជាឪកាសល្អសម្រាប់គាត់មើល ហើយក៏បានយកទូរស័ព្ទដៃមកលួចថតរូបថែមទៀត។ ពេលដែលនារីម្នាក់នោះឃើញទង្វើរបស់គាត់ដែលបានប្រព្រឹត្តិ នាងខឹងសម្បាខ្លាំងណាស់ ហើយបានហៅសន្តិសុខមកចាប់ខ្លួនភ្លាមៗ ជាមួយនឹងភស្តុកតាដែលមានរូបភាពនៅក្នុងទូរស័ព្ទដៃរបស់គាត់ស្រាប់។ នៅក្នុងសវនាការបុរសរូបនោះបានពន្យល់ថា រូបភាពដែលគាត់បានថតនោះគឺនៅក្នុងទីសាធារណៈ និងមិនបានធ្វើទុក្ខទោសដល់នណាម្នាក់ឡើយ ដូច្នេះតុលាការបានសម្រេចចិត្តដោះលែងគាត់វិញ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់