ការដាក់បង្ហាញឲ្យដេញថ្លៃនូវសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើនរបស់តារាសម្តែងក្បាច់គុណដ៏ល្បីលោក Bruce Lee ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យមុននៅក្នុងទីក្រុងហុងកុង ហើយក៏ត្រូវជាខួបទី 40 នៃការស្លាប់របស់តារាសម្តែងរូបនេះផង។នៅក្នុងចំណោមរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាច្រើន គេបានសម្គាល់ឃើញថាមានអាវពណ៍លឿងមួយដែលលោកបានប្រើប្រាស់នៅក្នុងឈុតសម្តែងជាច្រើន ហើយត្រូវបានកំណត់ដាក់ដេញថ្លៃចុងក្រោយបានដល់ទៅ 100,000 ដុល្លារ។ អាវមួយនេះជារបស់មួយក្នុងចំណោមសម្ភារប្រហែលជា 14 មុខដែលត្រូវបានគេដាក់ដេញថ្លៃនៅក្នុងទីក្រុងហុងកុង។អាវពណ៌លឿងដែលត្រូវបានលក់បាន 100,000 ដុល្លារនេះត្រូវបានគេដឹងថាវាជាអាវដែលលោកបានពាក់វានៅក្នុងរឿង Game of Death ជាលើកចុងក្រោយ ដែលតាមពិតលោកបានស្លាប់នៅមុនពេលដែលសាច់រឿងត្រូវបានថតចប់រួចរាល់។ នៅចាំបានថាដំបងពីកំណាត់របស់ Bruce Lee ក៏ត្រូវបានដាក់ដេញថ្លៃបានដល់ទៅ 12,000 ដុល្លារផងដែរ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់