ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​សិច​តៃវ៉ាន់​ប៉ងធ្វើអត្តឃាត​ពី​ជាន់​ទី ៦ តែ​មិនបាន​សម្រេច​

​ចិន​៖ ស្រី​ស្រស់​ដ៏​សិច​ស៊ី និង​ជា​តារា​សិច​របស់​តៃវ៉ាន់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្តែង​នោះ គឺ​នាង E milk ថ្មីៗ​នេះ​មាន​បំណង​ចង់​ធ្វើ​អត្តឃាត​ខ្លួន នៅមុខ​យ៉រ សណ្ឋាគារ​។​

​កាលពី​យប់​ម្សិលមិញ​នេះដែរ ត្រូវ​នឹង​ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៣ ប្លក់​ដ៏​មាន​ប្រជាប្រិយភាព Changchun បានឲ្យដឹងថា​តារាស​ម្តែងម្នាក់ បាន​ព្យាយាម​លោត​ធ្វើអត្តឃាត​ពី​ជាន់​ទី ៦ នៃ​បន្ទប់​សណ្ឋាគារ ក្នុង​ទីក្រុង​ប៉េកាំង​។ តែ​សំណាងល្អ​ហើយ​ដែល​មាន​អ្នកជិតខាង ក្បែរ​បន្ទប់​របស់​នាង E milk បាន​ព្យាយាម​ហាម​ឃាត និង​ចាប់​រូប​នាង​មិនឲ្យ​ធ្វើ​អត្តឃាត​បាន​សម្រេច​។​

​អ្នក​គ្រប់គ្រង​របស់​តួ​សិច​រូបនេះ បាន​និយាយថា យើង​កំពុងតែ​ព្យាយាម​ទំនាក់ទំនង​នាង ហើយ​នឹង​សង្ឈឹមថា នឹង​បាន​ព័ត៌មាន​ឆាប់ៗ​ពី​បញ្ហា​ប៉ង់​ធ្វើ​អត្តឃាត​នោះ ។ ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​គឺ​មាន​ភាពល្អប្រសើរ​វិញ សូម​អ្នក​គាំទ្រ​របស់​នា​ង​កុំ​ព្រួយបារម្ភ​។​
​ខាង​អ្នកគ្រប់គ្រង​សណ្ឋា​វិញ បាន​ប្រាប់ឲ្យដឹង​ថា នាង​បាន​ឡើង​ទៅ​កាន់​សណ្ឋាគារ​ជាមួយនឹង​មិត្តភក្តិ​ខ្លួន តែ​ក្រៅពីនេះ​មិនដឹង​នោះ​ទេ ។ ចំណែក​ប្រភពព័ត៌មាន​ជាច្រើន​ទៀត​បានឲ្យដឹងថា មូលហេតុ​ដែល​នាង​ប៉ង​ធ្វើ​អត្តឃាត​នេះ ដោយសារតែ​ការ​ឃុំគ្រង​អារម្មណ៍​ខ្លួន​មិនបាន និង​ទទួល​អារម្មណ៍​ធ្ងន់ធ្ងរ​កន្លងមក​ក្នុង​ពិភព​សម្តែង​។​

​ស្រី​ស្រស់​រូបនេះ គេ​ស្គាល់​នាង​ច្បាស់​បំផុត​នោះ​គឺ នៅលើ​គ្រប​ទស្សនា​វ​ដ្តី Playboy និង​ចេញ​សៀវភៅ​ផ្ទាល់ខ្លួន​នៅ​ចិន​ខាងត្បូង​។​
​កាលពី​ឆ្នាំ ២០០៩ នាង E milk ក៏​មាន​ធ្លាប់មាន​បញ្ហា​ធំ ម្តង​រួចមកហើយ ដោយ​មាន​បញ្ហា​ជាមួយនឹង អតីត​មិត្ត​ប្រុស​របស់​នាង ជាមួយនឹង​ការ​ធ្លាយ​រូបភាព​ក្តៅ​សាច់ ។​បន្ទាប់​ពី​គ្រោះថ្នាក់​នេះ អាជីព​របស់​នាង​បាន​ធ្លាក់​យ៉ាង​គំហុក និង​មាន​បញ្ហា​ផ្លូវចិត្ត និង​ឡើង​ទម្ងន់ រហូតដល់ ៦៥ គីឡូក្រាម ខណៈ​ទម្ងន់​ចាស់​គឺ ៤៨ គីឡូក្រាម​នោះ ៕
E milk (2)

E milk (3)

មតិយោបល់