ព័ត៌មានជាតិ

ជប៉ុន​បង្ហាញ​ស្មា​ត​ហ្វូន​ដែល​បញ្ឈប់​ការផ្ញើ​សារ​នៅពេល​កំពុង​ដើរ​

ច្បាប់​នៃ​បណ្ដា​ប្រទេស​មួយចំនួន​បានកំណត់ និង​ពិន័យ​ទៅកាន់​អ្នក​ផ្ញើ​សារ​ពេល​កំពុងតែ​បើកបរ ប៉ុន្តែ​មិន​បាន​ចេញ​ច្បាប់​សម្រាប់​អ្នក​ផ្ញើ​សារ​ពេល​កំពុង​ដើរ​នោះទេ​។​
​បើ​ទោះបីជា​ច្បាប់​មិនទាន់​បាន​កំណត់​ក្ដី ប៉ុន្តែ​នៅពេល​នេះ ក្រុមហ៊ុន​ផ្ដល់​សេវ​កម្ម​ទូរស័ព្ទ​ទូរស័ព្ទ​ជប៉ុន DoCoMo បាន​បង្ហាញ​នូវ​ស្មា​ត​ហ្វូន​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរកា​រ Android ប្រភេទ​ថ្មី​ដែល​មាន​លក្ខណៈ​ពិសេស​ក្នុង​តាមដាន​ដឹងថា អ្នក​ប្រើ​កំពុងតែ​ផ្ញើ​សារ​ពេល​កំពុង​ដើរ​។​

​បើ​យោង​តាម​សេចក្ដីប្រកាស​បានឲ្យដឹងថា នៅ​រាល់ពេល​ដែល​អ្នកប្រើប្រាស់​ផ្ញើ​សារ​ខណៈពេល​កំពុង​ដើរ ស្មា​ត​ហ្វូន​មួយ​នេះ​វា​នឹង​ចាក់​ចោរ​ដោយ​ស្វ័យប្រវត្តិ ហើយ​ធ្វើ​ការបិទ​ចោល​នូវ​កម្មវិធី​ផ្ញើ​សារ លុះត្រាតែ​អ្នក​ផ្ញើ​សារ​ឈប់​ដើរ ទើប​វា​បង្ហាញ​កម្មវិធី​នោះ​ឡើង​វិញ​។​

​បើទោះបីជា​យ៉ាងនេះ​ក្ដី គេ​នៅ​ទាន់​ដឹង​ថា ស្មា​ត​ហ្វូននោះ មានឈ្មោះ​អ្វី​នោះទេ ព្រោះថា​នៅពេល​នេះ DoCoMo បាន​លាក់​មិនទាន់​បង្ហើប​ឲ្យដឹង​៕​
text-walking-670x446
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់