បន្ទាប់ពីផ្ទេរទ្រនំ ពីថោន មកកាន់ទ្រនំចាស់ហង្សមាស តារាចម្រៀង សុគន្ធ នីសា ត្រូវបានក្រុមហ៊ុនមួយនេះ ជ្រើសរើស តំកើនឲ្យដើរជាតួឯកក្នុងខ្សែភាពយន្ត «សិសិររដូវក្នុងបេះដូង» ដែលជាខ្សែភាពយន្តភាគដំបូង របស់ហង្សមាស ។
បើតាមប្រភពច្បាស់ការចេញពីក្រុមបុគ្គលិកហង្សមាសតែម្តង ដោយសូមមិនបញ្ចេញឈ្មោះ ក៏បានប្រាប់ Post Komsan ក៏ដូចជា Post News ឲ្យដឹងថា សុគន្ធ នីសា ត្រូវបានក្រុមហ៊ុនហង្សមាសជ្រើសរើស ដើរតួ ឯក ក្នុងខ្សែភាពយន្តភាគដំបូង ដោយមាន ឆន សុវណ្ណរាជ ជាតួឯកប្រុស ត្រូវសម្តែង ក្នុងភាពយន្ត «សិសិររដូវក្នុងបេះដូង» ដែលជាភាពយន្តមួយ ទិញសិទ្ធពីក្រុមភាពយន្ត កូរ៉េ ។
ប្រភពច្បាស់ការនេះ បានបន្តថា ភាពយន្តមួយនេះ ត្រូវបានដឹកនាំ សម្តែង ដោយលោក ខាំ ភូរិ ដែលត្រូវបានគេដឹងថា ជាអ្នកដឹកនាំ កម្មវិធីអង្គរសង្ក្រាន្ត ដ៏ឆ្នើម នោះ ៕
មតិយោបល់