ព័ត៌មានសិល្បៈ និងកម្សាន្ត

បវរកញ្ញា​វៀតណាម និង​វេណេហ្សូឡា ​រអិលដួលលើឆាក​​​ជប៉ុន​

ខណៈដែល​ស្រីស្រស់ជាច្រើន​​ក្នុង​ឈុត​ប៊ីគីនី ​ក្នុងការប្រកួតប្រជែង ​បរវកញ្ញា​អន្តរជាតិ​ឆ្នាំ ២០១៣ ​​​បវរកញ្ញា​​តំណាង​ឲ្យវៀតណាម​ និង វេណេហ្សូឡា បាន​រអិលដួល ​ដែល​ធ្វើ​ឲ្យរូបភាព​​​​ធ្លាយចេញ​នៅលើអនឡាញ​ប្រទេសចិនយ៉ាងព្រោងព្រាត​។​

ថ្មីៗនេះ ក្នុងការ​ប្រកួត​បវរកញ្ញា ​អន្តរជាតិ ២០១៣ ​ដែល​ធ្វើឡើងនៅ តូក្យូ ​ប្រទេសជប៉ុន ​ដោយមាន​អ្នកចូលរួមចំនួន ៦៦ នាក់ តែ​អ្វីដែល​ធ្វើ​ឲ្យគេចាប់អារម្មណ៍បំផុតនោះគឺ ស្រីស្រស់ ២ ដួង ​បាន​​រអិល​ដួល​លើឆាក ដោយភ្លា​ត​ស្នៀត​និងទ្រនាប់ជើងកែង ​ដែល​ធ្វើ​ឲ្យ​​អ្នកកាសែត​លើកកាមេរ៉ា​ថត​ព្រោងព្រាត​។​

​ស្រីស្រស់​វ័យ ២២ ឆ្នាំនាង Elian Herrera តំណាង​ឲ្យប្រទេស​វេណេហ្សូឡា ​​និង Lot Tram Huong វៀតណាម​បាន​​​រអិលដួល​លើឆាក តែ​ពួកនាង​នៅតែបង្ហាញស្នាមញញឹម។​

ទំព័រជាច្រើនបាននិយាយថា បើទោះបីជា​សម្រស់ពួកនាង​ស្អាត​សោភា ​តែ​អ្វីដែល​ជាកំហុស​ឆ្គងដោយរអិលដួល មិន​បានព្រាងទុកនោះ ​​អាច​ធ្វើ​ឲ្យពួកនាង​បាត់បង់ពិន្ទុផងដែរ​៕
https://i1272.photobucket.com/albums/y389/domneng/Ailya/MissInternational20132_zpsb5e32ea2.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/MissInternational20133_zpsabb4ae4f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/MissInternational20131_zpsb101ab80.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/MissInternational20137_zpseaeb6920.jpg
Miss International 2013 (4)
Miss International 2013 (5)

មតិយោបល់