ព័ត៌មានជាតិ

Obama និង Fidel Castro ចាប់ដៃ​គ្នា​បើទោះជា​ប្រទេស​ទាំង​ពីរ​ពុំ​មាន​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ 1961

​នៅក្នុង​ឧិ​កាសនៃ​ការចូលរួមរំលែ​ក​ទុក្ខ​ដល់​ការស្លាប់​បាត់បង់​ជីវិត​របស់​មេដឹកនាំ​អាហ្វ្រិក Mandela Nelson គេ​បាន​សង្កេតឃើញ​លោក Obama មេដឹកនាំ​អាមេរិក​បាន​ចាប់​ដៃ​ជាមួយ​នឹង​មេដឹកនាំ​កំពូល​របស់​គុយបា​លោក Fidel Castro ។​វា​ជា​រឿង​គួរឲ្យ​ចាប់អារម្មណ៍​ដោយសារតែ​ប្រទេស​អាមេ​រិក​ធ្លាប់​ផ្តាច់ទំនាក់ទំនង​ទ្វេរ​ភាគី​ជាមួយ​គុយបា​តាំងតែ​ពី​ឆ្នាំ 1961 ដោយសារ​តែ​គុយបា​បាន​ចូល​ដៃ​ជាមួយ​នឹង​សហភាពសូវៀត​នៅក្នុង​សង្គ្រាមត្រជាក់​កាលពី​សម័យ​នោះ​។​

​អ្នក​តំណាង​មកពី​សេត​វិមាន​របស់​អាមេរិក​បាន​ប​ក​ស្រាយ​ប្រាប់​ដល់​អ្នកកាសែត​ថា​ការ​ចាប់ដៃ​គ្នា​រវាង​មេដឹកនាំ​ទាំង​ពីរ​គឺ​មិន​បាន​មានការ​ព្រៀងទុក​ណាមួយ​ឡើយ​ហើយ​លោក Obama ជា​ប្រធានាធិបតី​ទី 2 ហើយ​ចាប់ពី​ឆ្នាំ 2000 ដែល​បាន​ចាប់ដៃ​គ្នា​ជាមួយនឹង​មេដឹកនាំ​គុយបា​រូបនេះ​។​

​នា​ថ្ងៃ​អង្គារ​ម្សិលមិញ​ក្រោយ​ការ​ចាប់ដៃ​គ្នា​រវាង​មេដឹកនាំ​ទាំងពីរ​ហើយ​ក៏​ដោយ​ក៏​រដ្ឋាភិបាល​របស់​លោក​អូ​បា​ម៉ា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​សិទ្ធិមនុស្ស​ដែល​កើតមាន​នៅក្នុង​ប្រទេស​គុយ​បាដ​ដែល​៕​
Obama

មតិយោបល់