ព័ត៌មានសិល្បៈ និងកម្សាន្ត

Brad Pitt និង Angelina Jolie ចង់បានកូនស្រីចិញ្ចឹម​ពីប្រទេសអេត្យូពីម្នាក់ទៀត​

ប្រភពព័ត៌មាន​ដែលនិយាយនៅពេលថ្មីៗនេះបានឲ្យដឹងថា ​តារាសម្តែងរបស់ហូលីវ៉ូតលោក Brad Pitt និង Angelina Jolie បាននិយាយជាមួយនឹង​​កូន​ពួកគេទាំង ៦ ​​ក្នុងនោះមាន Maddox អាយុ ១២ ឆ្នាំ Pax អាយុ ១០ ឆ្នាំ Zahara អាយុ ៩ ឆ្នាំ Shiloh អាយុ ៧ ឆ្នាំ Knox និង Vivienne អាយុ ៥ ឆ្នាំ អំពីបញ្ហា​ស្វាគមន៍​​សមាជិកគ្រួសារថ្មី ដែល​ជាក្មេងស្រីផ្សេងទៀត​។

ពីតំបូងគូស្នេហ៍នេះ ចង់បានកូនចិញ្ចឹម ​នៅ Jordan ក៏ប៉ុន្តែដោយសារតែមានការលំបាក ក៏ជួស​យកកូនចិញ្ចឹម​នៅមណ្ឌលកុមារកំព្រា នៅងប្រទេសអេត្យូពី ។​

ទស្សនាវដ្តី Grazia បានចុះផ្សាយថា Angelina និង Brad បានចំណាយពេលសម្រាកលំហែរកាយកាលពីខែ​ធ្នូ ​ដើម្បីពិភាក្សា​ការ​​ពង្រីកគ្រួសាររបស់គេ ហើយគេបន្ថែមទៀតថា ​កូនៗរបស់គេក៏សប្បាយរីករាយផងដែរ​។​ ប្រភពខាងលើបានបន្តថា ពួកគេចង់បានក្មេង​មកពី​ អាហ្វ្រិក ដែលជាក្មេងស្រីអាយុ ពី ២ ទៅ ៣ ឆ្នាំ៕​
Brad

Brad1

មតិយោបល់