(ភ្នំពេញ)៖ តារា កំប្លែង ចាស់ វស្សា លោក ជួង ជី ហៅនាយ កុយ ត្បិតថាបច្ចុប្បន្នមិនសូវលេចវត្តមានក្នុងកញ្ចក់ទូរទស្សន៍ក្តី តែការរស់នៅប្រចាំថ្ងៃរបស់លោក គឺតែងតែមានអ្នកគាំទ្រតាមដដានជានិច្ច។ ជាក់ស្តែង ថ្មីៗនេះ នាយ បានសម្រេចចិត្តចុះចោលផ្ទះ ដែលធ្លាប់រស់នៅរាប់សិប ឆ្នាំ ជុំកូនប្រពន្ធនៅទីក្រុងភ្នំពេញ ហើយ ទៅសង្ងំរស់នៅផ្ទះឯស្រុកកំណើតតែម្នាក់ឯង គឺ នៅ ភូមិព្រែកជ្រូក ស្រុកស្អាង ខេត្តកណ្តាល ។ ហើយដំណឹង នេះបាន ធ្វើឱ្យមហាជនអ្នកប្រើ ប្រាស់ បណ្ដាញ សង្គម មានការងឿងឆ្ងល់យ៉ាងខ្លាំង ថានាយកុយមានរឿងអ្វីទើប បាន ដល់ថ្នាក់ឈប់រស់នៅភ្នំពេញ ហើយទៅរស់នៅស្រុកកំណើតវិញដូច្នេះ? ។
យ៉ាងណាទន្ទឹមនឹងមហាជនមានការងឿងឆ្ងល់នោះ តារាកំប្លែងភ្នែកតូចលោក ជួង ជី ហៅ នាយកុយ ក៏ បាន ចេញមុខបញ្ជាក់ការពិតជុំវិញការចាកចេញពីផ្ទះនៅក្រុងភ្នំពេញ ហើយទៅរស់នៅស្រុកកំណើតនោះ ។
ដោយ លោកបានរៀបរាប់ឱ្យដឹងថា «ទាក់ទងនឹងមូលហេតុដែលមករស់នៅស្រុកកំណើតនេះគឺ មិនមែនលោក លក់ ផ្ទះនៅ ឯ ភ្នំពេញ ទេ គឺផ្ទះនៅភ្នំពេញមាន២ សុទ្ធតែជួលឲ្យគេទាំងអស់ បានចំណូលជាង មួយពាន់ ដុល្លារ ដែរ ក្នុង មួយខែ ហើយសុខចិត្តយកចំណូលហ្នឹងមកចាយ និងរស់ នៅ ស្រុកកំណើត វិញ ម្យ៉ាង នៅ ស្រុក មាន បរិយា កាស ល្អ មានកន្លែងហាត់ប្រាណ ហើយ ឆ្លៀត ពីហ្នឹង ទៀត គឺឡាយ លក់ផលិតផលតាមអនឡាញ ។
បន្ថែមពីនេះលោក ជួង ជី បានឱ្យដឹងទៀតថា «រដូវកាលកូវីដនេះ ទោះ នៅភ្នំពេញ ក៏មិន មាន ការ ងារធ្វើដែរ ព្រោះ មង្គលការកាត់សក់ក៏អត់មាន ការសម្ដែងក៏គ្មាន» ។ គួរបញ្ជាក់ដែរថា ការ វិលទៅរស់ នៅ ស្រុ កកំណើត របស់តារា ជើង ចាស់ លោក ជួង ជី ហៅ នាយកុយ មិនមែនបណ្ដាលមកពីបែ.ក.បា.ក់គ្រួសារ ឬធ្លា.ក់ ខ្លួន លក់ ផ្ទះ មក នៅស្រុកនោះឡើយ ៕
មតិយោបល់