ព័ត៌មានសិល្បៈ និងកម្សាន្ត

Miranda Kerr បង្ហាញភាពសប្បាយរីករាយបន្ទាប់ពីអតីតប្តី​មានទំនាក់ទំនងស្រីថ្មី​

តារាម៉ូដែល Miranda Kerr ត្រូវបានគេប្រមាញ់រូប ​បានជាលើកតំបូង ​ខណៈដែលនាង​បង្ហាញខ្លួន​នៅទីក្រុង ញ៉ូវយ៉ក បន្ទាប់ពី​​បែកបាក់ជាមួយនឹង​អតីតស្វាមីហេងស៊យ Orlando Bloom ស្របពេល​ដែលប្តីហេងស៊យរូបនេះ ​កំពុងលាក់កំបាំង​ទំនាក់ទំនងស្នេហាថ្មី ។ ស្រីស្រស់ សញ្ជាតិអ៊ីតាលី Miranda Kerr ​ថ្មីៗនេះ​បង្ហាញខ្លួននៅទីក្រុងញ៉ូវយ៉ក សឹងតែ​ធ្វើ​ឲ្យគេមិនជឿថា នាង​អាចសើចចេញ ជាមួយនឹង​ការស្លៀកពាក់ ​ខ្មៅមួយឈុត តាំងពីលើរហូតដល់ក្រោម​។​

ខណៈដែលនាង Miranda Kerr កំពុងមមារញឹកថត​ និងការងារផ្សេងៗ ស្រាប់តែ ​របាយការណ៍ព័ត៌មាន​បានចុះផ្សាយថា អតីតប្តីហេងស៊យរបស់នាង ​ត្រូវបានគេប្រមាញ់រូបបាន ​​ដោយមានទំនាក់ទំនង​ជាមួយនឹង តារាសម្តែងបារាំង Nora Arnezder នៅ ឡូអេនជើឡេស ។​ក្នុងស្ថានភាពដែលគេប្រមាញ់រូប ​អ្នកទាំងពីរ បាន ខណៈដែល Orlando Bloom បានជិះម៉ូតូ មកយកនាង Nora នៅ​បារមួយកន្លែងក្នុងទីក្រុងខាងលើ​។​

សាក្សីដែលបានឃើញអ្នកទាំងពីរនៅបារ​ក្នុងទីក្រុងខាងលើ បានប្រាប់ដល់សារព័ត៌មាន Mail Online ឲ្យដឹងថា ” Orlando និង Nora មានភាពស្និទ្ធស្នាល​នឹងគ្នា នៅបារ ​រយៈពេល ២ ម៉ោង ដោយផឹក និងជជែកគ្នា យ៉ាងផ្អែមល្អែម ហើយអង្គុយ​កន្លែងយ៉ាងស្ងាត់ស្ងៀមតែពីរនាក់​” ។​

សម្រាប់អ្នកទាំងពីរ ធ្លាប់បានសម្តែង​រឿងរួមគ្នា ​ម្តងរួចមកហើយ នៅក្នុងរឿង The Lord of the Rings តែក្រោយមក​មិនដែលមានទំនាក់ទំនងអ្វីនឹងគ្នានោះទេ ទើបតែពេលនេះ ​​ឃើញមានលក្ខណៈស៊ីជម្រៅ ។​

សូមបញ្ជាក់ផងដែរថា Miranda និង Orlando បានចាប់ផ្តើម ជួបគ្នា​ ក្នុងឆ្នាំ ២០០៧ ហើយបានរៀបការ នៅឆ្នាំ ២០១០ និងមាន កូនប្រុស ម្នាក់ឈ្មោះ Flynn ដែលមានអាយុ 3 ឆ្នាំ។ ពួកគេបាន បែកបាក់ គ្នា​ធ្វើឡើងនៅក្នុង ខែតុលាឆ្នាំមុន ប៉ុន្តែនៅតែ ចែករំលែក ការចិញ្ចឹមបីបាច់​កូន Flynn ជាមួយគ្នា៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MirandaKerr3_zps31c01fcc.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MirandaKerr4_zps72343567.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MirandaKerr1_zpsbacf6778.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MirandaKerr8_zps0f16d9db.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MirandaKerr2_zpsc443dd3b.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MirandaKerr5_zps4e0fbb96.jpg
នៅខាងក្រោមនេះជាទំនាក់ទំនងរវាង Orlando និង Nora ៖
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MirandaKerr6_zpsa09a4699.jpg
នាង Nora
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/MirandaKerr7_zpse3652ce3.jpg

មតិយោបល់