ការរុករមួយដ៏អស្ចារ្យ ត្រូវបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដែលបោះពុម្ពផ្សាយនៃការសិក្សាស្រាវជ្រាវនេះ ដោយ Current Biology (ជីវសាស្ត្របច្ចុប្បន្ន) ជុំវិញការ រកឃើញកន្ទុយសត្វដាយណូស័រ ដែលមានអាយុកាល ៩៩ លានឆ្នាំ ។នេះបើយោងតាមផេក CCTVNews ចុះផ្សាយនៅថ្ងៃទី៩ ធ្នូ ឆ្នាំ២០១៦។
លោក Xing Lida ដែលជាអ្នកសិក្សាប្រវត្តិជីវិតលើភពផែនដី មកពីសាកលវិទ្យាល័យ Geosciences ក្នុងប្រទេសចិន បានទិញបំបែកហ្វូស៊ីល ខាងលើ ពីផ្សារមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំមុន ហើយក៏បានដឹកនាំការសិក្សាស្រាវជ្រាវ លើបំបែកហ្វូស៊ីលនេះ ជាមួយលោក Ryan C. McKellar មកពី សារៈមន្ទីរ Royal Saskatchewan Museum ក្នុងប្រទេសកាណាដា។
ប្រភេទហ្វូស៊ីលនៃផ្នែកកន្ទុយពណ៌លឿងខ្ចី ត្រូវបានគេរកដំបូង នៅក្នុងវាលជីករករ៉ែ មួយកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា៕
មតិយោបល់