ព័ត៌មានសិល្បៈ និងកម្សាន្ត

លេងសើចម៉េចបាន! តារាសម្តែងថៃ Bright មានបំណងចង់ច្រៀងជាមួយ Jennie សមាជិក BLACKPINK

 

(កូរ៉េ)៖ នាពេលថ្មីៗនេះ តាមរយៈបទសម្ភាសន៍មួយ ជាមួយទស្សនាវដ្តី An An តារាសម្តែងប្រុសល្បីឈ្មោះរបស់ថៃ លោក Bright ស្រាប់តែទម្លាយរឿងសំងាត់ក្នុងចិត្ត ដោយមានបំណងចង់ច្រៀងជាមួយកញ្ញា Jennie សមាជិកដ៏ស្រស់សោភាម្នាក់នៅក្នុងក្រុមចម្រៀងនារី K-POP ល្បីឈ្មោះ BLACKPINK។

Bright ដែលជាតារាសម្តែងថៃក្នុងរឿង《2gether The Series》 បានទម្លាយប្រាប់ទស្សនាវដ្តី An An ឲ្យដឹងថា បេីមានឱកាស លោកចង់ច្រៀងជាមួយ Jennie ដោយ Bright បានបន្តទៀតថា លោកនឹងធ្វេីជាអ្នកលេងហ្គីតា ហេីយពួកគេទាំងពីរ និងច្រៀងបទបែបកំសត់ៗជាមួយគ្នា ក្រោយមកទៀតខាងទស្សនាវដ្តី An An ក៏សួរថា ប្រសិនបេីច្រៀងលេីឆាក៣នាក់ (Jennie, Bright និង Win ដែលជាដៃគូថតរឿងជាមួយ Bright) តេី Bright គិតយ៉ាងម៉េចដែរ? ពេលនោះ Bright បានសេីចនិងតបវិញថា «អត់ទេ តែ2នាក់បានហេីយ»… ហ្វេនផ្កាប់មុខរបស់ Jennie ណា៎…។

ទោះជាបែបនេះក្តី វាគ្រាន់តែជាបំណងប្រាថ្នារបស់តារាសម្តែងថៃ Bright ប៉ុណ្ណោះ ខណៈការពិតនៅមិនទាន់មាននោះទេ តែយ៉ាងណាអ្នកគាំទ្ររបស់តារាទាំងពីរកំពុងតែគិតមើល ប្រសិនបើជាការពិតមែននោះ ពិតជាល្អមែនទែន។

ប្រភព៖ BLACKPINK Universe

មតិយោបល់