បាត់ដំបងៈ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី អនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង និងយោបល់របស់លោកវរសេនីយ៍ ឯក លឹម ពុទ្ធីឡា ស្នងការរងផែន នគរបាលព្រហ្មទណ្ឌ លោកវរសេនី យ៍ ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុច ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ បន្ទាប់ពីសមត្ថកិច្ចទទួល ពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ គុណ សេរីសោភា ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ថាមានករណីអំពើលួច មានស្ថានទម្ងន់ទោស (ប្លន់ប្រើប្រាស់ដោយកាំបិត) កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង៥០នាទី នៅក្នុងក្រុងបាត់ដំបងដែលក្នុងនោះជនសង័្សយយកបានទូរស័ព្ទ ដៃចំ នួន ០១គ្រឿងម៉ាក OPPO Rino5 ដែលជារបស់ជនរងគ្រោះ។
ជនសង័្សយទាំងពីរនាក់នោះគឺ៖
១-ឈ្មោះ ស៊ុន ចាន់ថូ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅស្ថិតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង។
២-ឈ្មោះ ព្រហ្ម ជីវ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។
សម្ភារៈដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅចំនួន ០១គ្រឿង ពាក់ស្លាកលេខ កណ្ដាល 1D-1616។
-ទូរសព្ទ័ដៃម៉ាក OPPO Rino5 ពណ៌ខ្មៅចំនួន០១គ្រឿង។
-កាំបិតកែឆ្នៃចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕
មតិយោបល់