ព័ត៌មានសិល្បៈ និងកម្សាន្ត

ខឹងខុសខឹងខាត! តារាសម្តែង ហេង នរៈកក្កដា ពោលសារមួយឃ្លារនេះ ក្នុងជម្លោះវាយតប់គ្នារវាងតារាសម្តែង អេដវីន និងគូស្នេហ៍

 

(ភ្នំពេញ)៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានរឿងផ្ទុះខ្លាំងលើគូស្នេហ៍តារាសម្ដែងរូបសង្ហារលោក អេដវីន និងអ្នកមេម៉ាយកូន២ អ្នកនាង សុទ្ធ បញ្ចកា។ ដោយគូស្នេហ៍មួយគូនេះមានជម្លោះនឹងគ្នា ដោយប្រើអំពើហឹង្សា ទើបធ្វើឲ្យភាគគីម្ខាងៗផុសរូបបង្ហាញពីរបួសស្នាម ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលគ្រប់គ្នា។

បើទោះបីកន្លងមកគូស្នេហ៍រវាងកម្លោះសង្ហានិងមេម៉ាយកូនពីររូបនេះធ្លាប់ស្អិតល្មួត ផ្អែមល្ហែមនឹងគ្នាយ៉ាងណាក្ដី តែថ្មីៗនេះអ្នកទាំងពីរមានជម្លោះនឹងគ្នា រហូតប្រើអំពើហឹង្សា មានរបួសស្នាមពេញខ្លួន ខណៈអ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបរងរបួសយ៉ាងទម្ងន់ អះអាងថាលោក អេដវីន ប្រើហឹង្សាលើនាងទៀតផង។

ក្នុងជម្លោះនេះ តារាសម្តែង ហេង នរៈកក្កដា បានពោលពាក្យថា «ហឹម ម្នាក់ជាមិត្តភក្តិស្និតគ្នាលេីសពីបងប្អូន ម្នាក់រាប់អានគ្នាជាប្អូន មិនគួរសោះខឹងខុសខឹងខាត ទោះបីមានរឿងអីក៏ដោយយេីងជាប្រុស បេីយេីងវ៉ៃមនុស្សស្រីតែមួយដៃគឺយេីងខុសហេីយ»។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ គេមិនទាន់ឃើញសាមីខ្លួនម្ខាងទៀត គឺតារាសម្តែង អេដវីន បញ្ចេញមតិយោបល់អ្វីលើបណ្តាញសង្គមឡើយ ដោយហាក់នៅរក្សាភាពស្ងប់ស្ងាត់ ក្នុងអ្នកតាមដានរឿងរបស់ពួកគេ ហាក់កំពុងចង់ចឹងបន្តថា រឿងពិតទៅជាយ៉ាងណា?

មតិយោបល់