ព័ត៌មានសិល្បៈ និងកម្សាន្ត

Dj Soda ទោះមានសម្រស់ស្អាតយ៉ាងណា ក៏រងការប្រមាថពីអ្នកដទៃ ប៉ុន្តែប្រកាន់ជំហររឹងមាំជានិច្ច

 

(កូរ៉េ)៖ បើនិយាយពីឈ្មោះ Dj Soda គឺមានយុវវ័យមិនតិចទេនៅតំបន់អាស៊ីយើង ដែលស្គាល់ និងគាំទ្ររូបនេះ ត្បិតថាតារាទឹកមុខសិចស៉ីរូបនេះមានទេពកោសល្យឈ្មោះល្បីល្បាញ និងសម្រស់ស្រស់ស្អាតនេះដែរ។ យ៉ាងណាមិញ ទោះមានរូបសម្រស់ស្អាត និងការងារជោគជ័យ តារាស្រីដូងនេះ នៅតែរងការប្រមាថពីមនុស្សជុំវិញខ្លួនមួយចំនួន។

ក្រោយរងការប្រមាថពីមហាជនមួយចំនួន ទាំងរឿងជំនាញនិងរូបសម្រស់របស់នាង Dj Soda បាននិយាយថា «
ដោយខ្ញុំមិនអាចធ្វើដំណើរបានទៅហើយ ខ្ញុំជ្រើសរើសថតនៅផ្ទះ ថតអ្វីដែលផលិតបានឲ្យច្រើនហើយផ្សាយបន្តផ្ទាល់។ បើសិនជាឲ្យរើស វីដេឌូទាំងនោះអាចរក្សាទុកបាន ខ្ញុំចង់សម្ដែងដោយផ្ទាល់ ខ្ញុំខ្លាចការចាក់ផ្សាយបន្ត។ ខ្ញុំមិនហ៊ានអានខមិននោះទេ ជាពិសេសខមិនដែលរិះគន់លើរូបរាងរបស់ខ្ញុំ។ ខ្ញុំលែងខ្វល់រឿងទាំងនោះទៀតហើយ ឥលូវនេះខ្ញុំសប្បាយចិត្តជាងមុន និងមានភាពជឿជាក់ក្នុងការផ្សាយបន្តផ្ទាល់»។

គួរជម្រាបថា Dj Soda គឺជាតារាស្រីម្នាក់ដែលគេមើលឃើញថា តែងតែលេងស្ទីងសក់ខ្លីត្រឹមកនិងមានពណ៌មាសស្រាល ចូលចិត្តស្លៀកសំលៀកបំពាក់ស៊ិចស៊ី នៅឆ្នាំនេះនាងឈានចូលដល់វ័យ ៣៣ឆ្នាំហើយ ប៉ុន្តែមុខមាត់របស់ Soda នៅតែក្មេងជាងវ័យដដែល៕

មតិយោបល់