(ភ្នំពេញ)៖ តារាចម្រៀងរាងតូចច្រឡឹងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ចំរើន សុភ័ក្រ បានញញាក់អារម្មណ៍ទស្សនិកជនមិនស្ទើរទេ តាមរយៈការធ្វើដំណើរទៅសហរដ្ឋអាមេរិកស្ងាត់ ហើយស្រាប់តែបញ្ចេញរូបភាពយ៉ាងស្រស់ស្រាយជាច្រើននៅលើបណ្តាញសង្គម ពេលដែលបានទៅដល់ទឹកដីសម្បូរដុល្លារហើយ។
ជាមួយគ្នានឹងការទៅដល់ទឹកដីអាមេរិកនេះ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើលជាខ្លាំង ខណៈស្ថានភាពកូវីដ-១៩ នៅលើពិភពលោកមិនទាន់ធូរស្បើយនៅឡើយ តែមានតារាល្បីៗជាបន្តបន្ទាប់ រួមទាំអ ចំរើន សុភ័ក្រ ផងនោះ បានធ្វើដំណើរចាកចេញពីកម្ពុជា ទៅទឹកដីសហរដ្ឋអាមេរិក។
រូបភាពជាច្រើនសន្លឹករបស់តារាស្រីរូបនេះ បានបង្ហោះមកពីទឹកដីសហរដ្ឋអាមេរិកនេះវិញ គឺឃើញថាមានភាពស្រស់ស្រាយជាខ្លាំង ដោយរូបនាងបានបង្ហាញជាមួយនឹងរូបរាងតូចច្រឡឹង ស្អាតគួរឲ្យស្រលាញ់ផងដែរ បូករួមទេសភាពសែនស្រស់ បៃតងស្រងាត់ទៀតនោះ កាន់តែធ្វើឲ្យសម្រស់ ចំរើន សុភ័ក្រ មានភាពស្រស់បំព្រង គួរឲ្យស្រឡាញ់ខ្លាំងមែនទែន។ ទោះជាបែបនេះគ្តី ការចាកចេញទាំងស្ថានភាពកូវីដ-១៩ នេះគេពុំទាន់ដឹងនូវគោលបំណងរបស់កញ្ញា ចំរើន សុភ័ក្រ នៅឡើយទេ។
មតិយោបល់