ព័ត៌មានសិល្បៈ និងកម្សាន្ត

ចូលរួមសោកស្តាយ! ម្តាយបង្កើតរបស់តារាចម្រៀង យូរី បានទទួលមរណភាព ដោយសារជំងឺទឹកនោមផ្អែម

 

(ភ្នំពេញ)៖ ប្រៀបបានជាដំណឹងដ៏សោកស្តាយមួយ ដោយតារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា យូរី កំពុងមានទុក្ខជាទម្ងន់ ព្រោះម្តាយជាទីស្រឡាញ់របស់នាងបានទទួលមរណភាពនៅថ្ងៃនេះ ដោយសារជំងឺទឹកនោមផ្អែម និងលើសឈាម។ ក្រោយទទួលដំណឹងនេះហើយ អ្នកគាំទ្រ និងមិត្តរួមសិល្បៈបានចូលរួមរំលែកទុក្ខជាបន្តបន្ទាប់ផងដែរ ចំពោះការបាត់បង់អ្នកម្តាយជាទីស្រឡាញ់នេះ។

ក្នុងបណ្តាញសង្គមរបស់កញ្ញា យូរី បានសរសេរសារយ៉ាងដូច្នេះថា «ម៉ាក់ ហា….ម៉ាក់សំរាន្តអោយសុខស្រួលណាម៉ាក់ណា ។ កូនស្រលាញ់ម៉ាក់ខ្លាំងណាស់។ កុំបារម្មណ៍ កូននឹងមើលថែប៉ាអោយបានល្អ កូនធ្វើចិត្តសឹងមិនបានទេ លឿនពេកហើយ»។

កញ្ញា យូរី បានបន្តថា «នាងខ្ញុំសូមអភ័យទោសដល់ម្ចាស់កម្មវិធី ដែលខ្ញំបានលុបចោលភ្លាមៗក្នងពេលអ្នកម៉ាក់របស់ខ្ញុំបានទទួលមរណភាពហើយដោយ
ជំងឺ ទឹកនោមផ្អែម នឹង រោគលើសឈាមសូមអភ័យទោស»។

អ្នកគាំទ្រ និងមិត្តរួមសិល្បៈបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារកញ្ញា យូរី ផងដែរ និងបានបួងសួរឲ្យម្តាយរបស់នាងបានទៅកាន់សុខគតិភពផងដែរ៕

មតិយោបល់