បាត់ដំបងៈ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាល ស្រុករុក្ខគិរី ដឹកនាំដោយលោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (បៀរ) មួយលើក នៅចំណុចភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
មន្ត្រីនគរបាលស្រុករុក្ខគិរី បានឲ្យដឹងថា មុខសញ្ញាចំនួន០៦នាក់រួមមាន៖ ១.ឈ្មោះ សូត អាត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ។ ២.ឈ្មោះ ឆើន នី ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ។ ៣.ឈ្មោះ សៅ ធន ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ។ ៤.ឈ្មោះ សៅ សារឿម ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិព្រែកតាវេន ឃុំព្រែកជីក ស្រុករុក្ខគិរី ។ ៥.ឈ្មោះ មាន ផល ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី និង៦.ឈ្មោះ ឃឹម វ៉ន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី ។
បច្ចុប្បន្ន នគរបាលជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងបានធ្វើការណែនាំច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងវិធានការណែនាំរបស់ក្រសួងសុខាភិបាលដល់ពួកគាត់ ៕
មតិយោបល់