អ្នកគាំទ្រហាក់ចាប់អារម្មណ៍ និងប្លែកពីរាល់ដង ដោយមកលើកនេះ តារាចម្រៀងប្រុសល្បីឈ្មោះក្នុងក្រុម BTS គឺ Jimin និងសមាជិកផ្សេងទៀតបានបង្ហាញ Concept Photos សម្រាប់បទ «Butter» ត្រូវបានចេញផ្សាយ ភ្លាមៗ បន្ទាប់ពីនោះ ARMYs បានកត់សម្គាល់ឃើញ ស្ទីលប្លែកថ្មីរបស់ Jimin នៅពេលដែលលោក ពាក់អាវយឺតពណ៌ស និងមានសក់ក្រហមស្រដៀង នឹងរូបថតរបស់លោកកាលពីជំនាន់បទ «Dope»។
ឈុតសំលៀកបំពាក់របស់ Jimin គឺមានស្បែកជើងរោមមួយគូរ និងសំពត់មួយផងដែរ ក្នុងនោះសំពត់ខ្លី ម៉ាក Maje «Judie Asymmetric Plaid Mini» ត្រូវបានកាត់នៅចំកណ្តាល ដោយបង្ហាញពីខោខ្លីនៅពីក្រោម។ ក្រោយមក អ្នកគាំទ្រមិនអាចបញ្ឈប់ ការកោតសរសើរចំពោះការប្រឆាំង នឹងបទដ្ឋានយេនឌ័រ តាមរបៀបសាធារណៈរបស់ Jimin បាននោះទេ ដោយអ្នកគាំទ្រស្រឡាញ់ទំនុកចិត្តរបស់តារាចម្រៀងប្រុសរូបនេះ ក្នុងការបង្ហាញមនុស្សគ្រប់គ្នាថា បុរសក៏អាចស្លៀកសំពត់បានដែរ។
នៅមិនទាន់អស់ទេ អ្នកគាំទ្រក៏បានកោតសរសើរ ចំពោះការចូលរួមចំណែករបស់ Jimin ក្នុងការបញ្ចប់ភាពជាបុរស ដែលមិនអាចស្លៀកអ្វីដែលពួកគេចង់ ហើយនេះមិនមែនជាលើកទីមួយទេដែល Jimin ប្រឆាំងនឹងគំរូនៃភេទរបស់លោក។
គួររំលឹកផងដែរថា កាលពីមុន Jimin ក៏ធ្លាប់បានពាក់ corset ស្បែក សម្រាប់ Concept Photos របស់ album “MAP OF THE SOUL:7” ដែរ មិនតែប៉ុណ្ណោះ សមាជិកផ្សេងទៀតដូចជា J-Hope V និង RM ក៏ធ្លាប់បានស្លៀកសំពត់ ផងដែរ៕
ប្រភព៖ Koreaboo
មតិយោបល់