ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានសុខភាព

វិធីសម្រកទម្ងន់ងាយៗ! ដើរទូលដុំថ្ម៤០គឺឡូក្រាម៣ឆ្នាំ ស្រកទម្ងន់បាន៣០គឺឡូក្រាម

ចិន៖ បុរសជនជាតិចិន វ័យ៥៤ឆ្នាំ លោកCong Yan រស់នៅក្នុងខេត្ត Jilin ប្រទេសចិន បានទាក់ទាញចំណាប់អារម្មណ៍អន្តរជាតិ ដោយសារតែទម្លាប់នៃការហាត់ប្រាណដ៏ចម្លែក របស់គាត់។

លោក Cong Yanបានបញ្ជាក់ថា ការរក្សាលំនឹងខ្លួនដើរទូលដុំថ្ម៤០គឺឡូក្រាមរាល់ថ្ងៃ អាចជួយឲ្យលោក ស្រកទម្ងន់៣០គីឡូក្រាម ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ។

ដំបូងឡើយលោក Cong Yan មានទម្ងន់១១៥គីឡូក្រាម ពេលនោះលោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីជំងឺធាត់ ប៉ុន្តែលោកមិនចង់ប្រើថ្នាំលេបទេ ដូច្នេះលោកក៏បានសម្រេចចិត្តសម្រកទម្ងន់ ដោយការហាត់ប្រាណ។ ប៉ុន្តែការហាត់ប្រាណរបស់លោក មានលក្ខណៈចម្លែកខុសគេ ដោយលោកបានដើរទូលដុំថ្ម ទម្ងន់១៥គឺឡូក្រាម ហើយ បន្ទាប់មកទៀតឡើងដល់៣០គីឡូក្រាម ហើយនាពេលបច្ចុប្បន្ន លោកដើរទូលដុំថ្ម ៤០គីឡូក្រាម ។
សូមជម្រាបថាការរក្សាលំនឹងដើរទូលដុំថ្ម របសលោក Cong Yan មិនប្រើដៃទប់ទេ៕

មតិយោបល់