ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ប្រទេសម៉ាល់ឌីវ នឹងទទួលវ៉ាក់សាំង AstraZeneca ការពារវីរុស COVID-19 ចំនួន ២សែនដូស នៅថ្ងៃទី២០ខែកក្កដា។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Ahmed Naseem បាននិយាយថា វ៉ាក់សាំងចំនួន ២សែនដូស ក្នុងចំណោម ៧សែនដូសនៃវ៉ាក់សាំង AstraZeneca ដែលបានបញ្ជាទិញពីក្រុមហ៊ុនប្រទេសសឹង្ហបុរី នឹងមកដល់ប្រទេស នៅចន្លោះថ្ងៃទី១២ខែកក្កដា និងថ្ងៃទី២០ខែកក្កដា។
លោកNaseem និយាយថា កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនរុស្សី ដើម្បីទទួលបានដូសវ៉ាក់សាំង Sputnik V ជាមួយនិងការចរចារកំពុងបន្ត ដើម្បីទទួលបានដូសវ៉ាក់សាំងបន្ថែមទៀតពីសហរដ្ឋអាមេរិក។
មតិយោបល់