ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយបើកជំហរថា ស្រឡាញ់ភេទដូចគ្នា ពេលនេះ អេននី ហ្សាម មិនញញើតនឹងបង្ហាញភាពស្និតស្នាល ជាសាធារណៈឡើយ

 

(ភ្នំពេញ)៖ អេននី ហ្សាម ត្បិតមិនទាន់បញ្ចេញបទចម្រៀងថ្មី សម្រាប់ទស្សនិកជនស្តាប់កំសាន្តក្តី តែសកម្មភាពរបស់នាង តែងតែត្រូវបានមហាជនចាប់អារម្មណ៍ និងតាមដានជានិច្ច ត្បិតនាងត្រូវបានគេដឹងថា មិនមែនជាមនុស្សស្រីស្រឡាញ់បុរសឡើយ។

បើនិយាយទៅ ក្រោយទម្លាយចំណងស្នេហាភេទដូចគ្នាជាសាធារណៈរួចមក គេឃើញតារាចម្រៀងទ្រនំថោន អេននី ហ្សាម ហាក់មិនញញើតក្នុងការបង្ហោះរូបភាពយ៉ាងផ្អែមល្ហែមស្អិតរមួតរបស់ខ្លួននៅលើបណ្ដាញសង្គមឡើយ ពោលគឺជីវិតគូរបស់នាងហាក់មានក្ដីសុខ និងសុភមង្គលខ្លាំង មិនចាញ់គូស្នេហ៍ភេទផ្ទុយគ្នាឡើយ ដែលក្នុងនោះក៏ត្រូវបានមហាជនជាច្រើនបានដាក់ការសន្និដ្ឋានថា អ្នកទាំងពីរប្រហែលមានក្ដីសុខនឹងជីវិតគូខ្លាំងទើបបង្ហាញមិនខ្វល់សម្ដីរិះគន់បែបនេះ។

ជាក់ស្ដែង ជុំវិញការលើកឡើងជាហូហែរនេះមិនបានធ្វើឱ្យជីវិតស្នេហា អេននី ហ្សាម ល្អក់កករឡើយ ដោយនៅមុននេះ គេឃើញគូស្នេហ៍របស់នាង បានបង្ហោះរូបជាច្រើនសន្លឹករួមគ្នា ដោយឈរនៅក្បែរអាងហែលទឹក ឱបគ្នាយ៉ាងមានក្ដីសុខ បញ្ចេញស្នាមញញឹមរីករាយ ដោយភ្ជាប់ជាមួយសំណេរខ្លី បង្ហាញការពេញចិត្តនឹងជីវិតគូរបស់ខ្លួនជាខ្លាំងថា «ម្នាក់ស្គមម្នាក់ធាត់ វាមិនមែនជាបញ្ហារបស់ខ្ញុំទាំងពីទេ សំខាន់មានក្តីសុខដូចខ្ញុំនៅ អេន នី»។

យ៉ាងណាមិញ នៅពីក្រោមការបង្ហោះនេះដែរ គេឃើញមានអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្របានខមិនជូនពរជាហូហែរផងដែរ៕

 

មតិយោបល់