ព័ត៌មានជាតិ

ប្រទេសកូរ៉េខាងជើងនឹងប្រឈម​មុខកង្វះខាតស្បៀងអាហារប្រមាណ ៨៦០ ០០០តោននៅក្នុងឆ្នាំនេះ

បរទេស៖ យោងតាម​របាយការណ៍​ដែល​ប្រកាស​ដោយ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) នៅលើ​គេហទំព័រ​នៃ​ប្រព័ន្ធ​ព័ត៌មាន​ពិភពលោក និង​ការព្រមាន​ជាមុន បានឱ្យដឹងថា ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​ផលិត​ធញ្ញជាតិ​ឱ្យបាន​ជិត​ដល់​កម្រិត​មធ្យម​ដែលមាន​ចំនួន ៥,៦លាន​តោន​នៅ​ឆ្នាំនេះ។

របាយការណ៍​ដដែល​បាន​និយាយថា ប្រទេស​កូរ៉េខាងជើង​នៅតែ​ត្រូវការ​ធញ្ញជាតិ ១,១លាន​តោន​បន្ថែមទៀត​ដើម្បី​ចិញ្ចឹម​ប្រជាជន​របស់ខ្លួន និង​ផ្តល់​ឱ្យនូវ​ការ​នាំចូល​ពាណិជ្ជកម្ម​ដែល​បានគ្រោង​ទុកជា​ផ្លូវការ​ចំនួន ២០៥ ០០០តោន។ ប្រទេស​កូរ៉េខាងជើង​នឹង​ប្រឈមមុខ​នឹង​កង្វះ​ស្បៀងអាហារ​ប្រមាណ ៨៦០ ០០០តោន។

ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​គេ​ដឹងថា ដោយសារតែ​កង្វះខាត​ស្បៀងអាហារ​រ៉ាំរ៉ៃ​ដែល​ហាក់ដូច​ជាមាន​សភាព​កាន់តែ​ធ្ងន់ធ្ងរទៅៗកាលពី​ឆ្នាំមុន​ដោយសារ​ព្យុះ និង​ទឹកជំនន់​នៅក្នុង​តំបន់កសិកម្មសំខាន់។

នៅក្នុង​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ​របស់​គណបក្ស​កាលពី​ខែ​មុន មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ទទួលស្គាល់ថា ប្រទេស​របស់លោក​កំពុង​ប្រឈមមុខ​នឹង​កង្វះខាត​ស្បៀងអាហារ​ពិតមែន៕

មតិយោបល់