ព័ត៌មានជាតិ

អាចស្លាប់បាន បើហ៊ានរួមភេទ ក្នុងដំណាក់កាលទាំង ៥នេះ!

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីដំណាក់កាលទាំង៥ ដែលនារីមិនអាចរួមភេទបាន ព្រោះអាចមានគ្រោះថ្នាក់ខ្លាំងណាស់។ តើមានពេលណាខ្លះទៅ?

១៖ នៅដំណាក់កាលដែលអ្នកកំពុងតែប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ ឬក្នុងចន្លោះពេលនៃការព្យាបាលជំងឺ អ្នកមិនគួររួមភេទឡើយ ព្រោះមេរោគអាចចូលក្នុងរាងកាយអ្នកលឿនណាស់ ដោយសារតែសុខភាពអ្នកនៅខ្សោយ។ ជាហេតុដែលធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរទៅជាមិនខានឡើយ។

២៖ នៅពេលដែលអ្នកញ៉ាំស្រាស្រវឹង អារម្មណ៍មិននឹងនរ ឬនឿយហត់ខ្លាំង អ្នកមិនគួរធ្វើការរួមភេទឡើយ ព្រោះបើអ្នករួមភេទ ហើយមិនប្រយ័ត្នមានផ្ទៃពោះ នោះទារកក្នុងផ្ទៃនឹងអាចកើតមានបញ្ហា ដោយមានរូបរាងមិនគ្រប់ជ្រុងជ្រោយឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។

 

៣៖ នៅចន្លោះពេលដែលអ្នកមករដូវ និងពេលដែលទើបតែអស់ អ្នកមិនគួរប្រញាប់រួមភេទភ្លាមនោះទេ ព្រោះស្បូនអ្នកនៅមិនទាន់បិទស្រួលបួលផង។ ដូចនេះ បើអ្នកហ៊ានតែរួមភេទ នោះមេរោគនឹងងាយចូលស្បូនលឿនជាទីបំផុត។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកខ្លាំងណាស់។

៤៖ នៅពេលដែលអ្នកទើបតែមានផ្ទៃពោះ និងពេលដែលអ្នកជិតគ្រប់ខែ អ្នកមិនគួររួមភេទទេ ព្រោះទារកក្នុងផ្ទៃងាយនឹងកើតមានបញ្ហាណាស់។ ជាពិសេស បើអ្នកមានប្រវត្តិធ្លាប់រលូតកូន អ្នកគួរតែចៀសពីការរួមភេទនេះឲ្យឆ្ងាយ ទើបមិនធ្វើឲ្យអ្នកបាត់បង់កូនម្តងទៀត។

៥៖ ក្រោយពេលដែលអ្នកទើបតែកើតកូនរួច ក៏អ្នកមិនគួររួមភេទភ្លាមដែរ ព្រោះរបួសអ្នកមិនទាន់ជាស្រួលបួល។ បើអ្នកហ៊ានតែរូមភេទ នឹងអាចធ្វើឲ្យប្រះ ឬរហែក ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែចៀសកុំរួមភេទក្នុង៥ដំណាក់កាលនេះឲ្យសោះ៕

មតិយោបល់