មើលមុខគេផង! លោក តាវ៉ិចទ័រ ស្រាប់តែទម្លាយរូប នីឡា នៅពីក្មេងក្នុងថ្ងៃកំណើតនាង ហ្វេនឃើញហើយលាន់មាត់ថា គួរឲ្យស្រឡាញ់គ្រប់គ្នា

 

(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានជ្រាប់ច្បាស់ហើយថា តារាកំប្លែងស្រីវ័យក្មេងនិងជាកូនស្រីបង្កើត របស់ សុវណ្ណ ឬទ្ធី ហៅលោកតាវ៉ិចទ័រ គឺកញ្ញា វ៉ាន់ នីឡា។ តារាស្រីវ័យក្មេងរូបនេះ នៅតែទទួលបានប្រជាប្រិយភាពខ្លាំង មកទល់ពេលបច្ចុប្បន្ននេះ តាមរយៈការសម្តែងនូវរឿងកំប្លែងមកនេះ។

ដោយឡែកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក៏ជាថ្ងៃកំណើតរបស់ តារាស្រីរូបនេះផងដែរ គេឃើញលោកតាវ៉ិចទ័រ ដែលឪពុកបង្កើតរបស់តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ។ រូបភាព១សន្លឹកគឺជា នីឡា កាលនៅពីក្មេង ហើយរូបមួយសន្លឹកទៀត គឺជា នីឡា ធំពេញវ័យ ព្រមទាំងជូនពាក្យមួយឃ្លាថែមទៀតថា៖ «រីករាយថ្ងៃខួបកំណើតកូនស្រី ប៉ាសូមឲ្យកូនបានសំរេចគ្រប់បំណងប្រាថ្នា»។

ក្រោយឃើញរូបភាពពីរសន្លឹកនេះហើយ ធ្វើឲ្យហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខមិន យ៉ាងដូច្នេះថា៖ “គួរអោយខ្នាញ់, ស្អាតណាស់មេតូចរីករាយថ្ងៃកំណេីតមេតូច, មើលលើកណាក៏សើចដែរ, មេីលធ្មេញគេផង, ឃ្យូតសាហាវ, គាំង, រីករាយថ្ងៃកំណើតជេៗ, កាលនៅក្មេងCuteសាឡប់មងSis”៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *