តារាចម្រៀង សុន ស្រីពេជ្រ ស៊ូលំបាកគ្រប់បែបយ៉ាង ដើម្បីឪពុកនិងប្អូនប្រុស

(ភ្នំពេញ)៖ តារាចម្រៀងមានទឹកដមសំនៀងពិរោះស្រទន់ ត្រូវទាំងចម្រៀងបុរាណ និងសម័យ គឺអ្នកនាង សុន ស្រីពេជ្រ ត្រូវបានគេដឹងថា បងខិតខំអស់ពីកំលាំងកាយចិត្ត ខំរកប្រាក់ រហូតលក់អស់ផ្ទះ និងឡាន ដើម្បីយកលុយមកព្យាបាលជំងឺប្អូនប្រុស និងឪពុកជាទីស្រឡាញ់។ លោក សង់ សេដ្ឋ ត្រូវជាបងប្រុសស៊ុន ស្រីពេជ្រ បានទម្លាយថា អ្នកនាង ស៊ុន ស្រីពេជ្រ បានចំណាយលុយ មិនក្រោមទឹកប្រាក់ចំនួន ៣០ ម៉ឺនដុល្លារនោះទេ ដើម្បីមើលជំងឺឪពុក ដែលសរុបមកអស់ផ្ទះ២ល្វែង ១៦ បន្ទប់ និងរថយន្តពីរគ្រឿងឯណោះ។

បើតាមសំណេររបស់លោក សង់ សេដ្ឋ បានសរសេរៀបរាប់ថា «មនុស្សស្រីម្នាក់នេះធ្លាប់អស់លុយដោយសាមើលប្អូនប្រុសនិងឪពុកម្តាយអស់ផ្ទះ២ល្វែង១៦បន្ទប់ឡានពីរគ្រឿង សរុបមកមិនក្រោម(៣០មុឺនដុល្លា)អំរែកមួយនេះប្អូនរែកច្រើនជាងបងៗពេកហើយ មិនដែលពោលពាក្យថាអស់សង្ឃឹមឡើយ ចាំមើលតើបងប្អូនណាខ្លះត្រូវផ្តល់កំលាំងចិត្តវាវិញ ចំណែកខ្ញុំវិញមានតែពាក្យថាអរគុណប្អូនស្រីគុណបុណ្យទេវតាថែរក្សាប្អូនជានិច្ចនិងមាតាបិតាជាព្រះក្នុងផ្ទះលើករាសីប្អូនរហូត ថែសុខភាពផងបងប្អូន អរគុណសន្តិភាពមេដៃមាសសម័យតេជោហ៊ុន សែនពីកម្ពុជា»។

គួរជម្រាបថា តារាកំប្លែងតាសង់ ស៊ីស នាពេលថ្មីៗនេះ ប្រកាសលក់ផ្ទះរបស់លោក ដើម្បីសងបំណុលគេប្រមាណ ១០ម៉ឺនដុល្លារ តែក្រោយមកពីមហាជនមួយចំនួន បានដឹងពីព័ត៍មាននេះ ក៏មានសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស បានជួយរូបលោកជាថវិកា ប្រមាណ ៥៧៧៨ ដុល្លារអាមេរិក ដោយលោកតា សង់ស៊ីស ពុំបានប្រកាសសុំជំនួយនោះទេ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *