(Reuters) - កាលពីថ្ងៃអាទិត្យ អាជ្ញាធរក្នុងតំបន់បាននិយាយថា នគរបាលកូស្តារីកាបានរឹបអូសគ្រឿងញៀនកូកាអ៊ីនចំនួន ៤,៣តោន កាលពីថ្ងៃអាទិត្យ ដែលគ្រឿងញៀននោះមានប្រភពដើមមកពីប្រទេសកូឡុំប៊ី និងជាការបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតលើកទីពីរ របស់ប្រទេសនៅទ្វីបអាមេរិកកណ្តាលនៅក្នុងឆ្នាំនេះ ។
ការបង្ក្រាបគ្រឿងញៀនកូកាអ៊ីនជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានបង្កឲ្យមានការភ័យព្រួយថា ប្រទេសកូស្តារីកាបានក្លាយជាប្រទេសដ៏សំខាន់សម្រាប់ចរាចរគ្រឿងញៀនចេញពីកូឡុំប៊ីឆ្ពោះទៅអឺរ៉ុប ដែលធ្វើឲ្យមន្ត្រីមានការព្រួយបារម្ភ ដែលនេះជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានស្ថេរភាពបំផុតក្នុងទ្វីបអាមេរិកកណ្តាល ។
ក្រសួងសន្តិសុខកូស្តារីកាបាននិយាយថា ការដឹកជញ្ជូនគ្រឿងញៀនកូកាអ៊ីនត្រូវបានដាក់នៅក្នុងទូកុងតឺន័រមួយ ដែលបង្កប់នៅក្នុងក្បឿងសេរ៉ាមិចនៅលើនាវាពាណិជ្ជកម្មដែលបានទៅដល់កំពង់ផែ Moin ប្រទេសកូស្តារីកាដែលមកពីកំពង់ផែ Turbo ដែលស្ថិតនៅក្នុងតំបន់ Caribbean ប្រទេសកូឡុំប៊ី ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួងសន្តិសុខលោក Michael Soto បាននិយាយថា យើងបានរឹបអូសកញ្ឆា និងគ្រឿងញៀនកូកាអ៊ីនប្រមាណ ៤០តោន នៅក្នុងប្រទេស (មកទល់ឆ្នាំ ២០២១) ។ យើងសង្ឃឹមថា ការបង្ក្រាបនេះនឹងកើនឡើងជាងឆ្នាំមុន ។
នេះបើយោងតាមក្រសួងសន្តិសុខ អាជ្ញាធរកូស្តារីការឹបអូសបានគ្រឿងញៀនកូកាអ៊ីនប្រមាណ ៥៧តោននៅក្នុងឆ្នាំ២០២០ បានកើនឡើងជាងឆ្នាំមុន ៥៦% ។ និងបានរឹបអូសកញ្ឆាចំនួន ១៤.៥ តោនកាលពីឆ្នាំមុន ៕
មតិយោបល់